Connect with us

ព័ត៌មានជាតិ

កូវីដ​ផ្ទុះ​ឆ្លង​ដល់​ខណ្ឌ​ថ្មី​មួយ​ទៀត នៅ​ខាង​ត្បូង​រាជធានី​ភ្នំពេញ

បានផុស

នៅ

ការផ្ទុះកូវិដ ដែល​ភាគច្រើន​កើត​នៅ​ខណ្ឌកណ្តាល​ក្រុង ឥលូវបាន​រកឃើញ​ករណី​ឆ្លង​ថ្មី​បាន​រាលដាល​ដល់​ខណ្ឌ​ថ្មី​មួយ​ទៀត​នៅ​ខាង​ត្បូង​រាជធានី​ភ្នំពេញ។

ករណីរកឃើញអ្នក​ឆ្លងថ្មី បានកើត​នៅ​លើ​ខណ្ឌ​ដង្កោ ជា​ខណ្ឌ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃរាជធានីភ្នំពេញ ពាក់ព័ន្ធ​​បុរស​ខ្មែរ​ពីរ​នាក់ ដែល​ក្រសួងសុខាភិបាល​​បញ្ជាក់​មានវិជ្ជមាន​​កូវិដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះទី​មួយជនជាតិខ្មែរ ​អាយុ ២៧ ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ពាន​ថ្ម ខណ្ឌដង្កោ។ ជនរងគ្រោះ​ទី​ពីរ​ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ​ស្នាក់នៅ​សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ។

ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលចាប់ផ្តើម​ផ្ទុះ​​តាំង​ពីថ្ងៃ ១៩ កុម្ភៈ បានផ្ទុះ​​រាលដាល​ដល់​សហគមន៍​និង​ខណ្ឌ​ចំនួន ១០ ក្នុង​រាជធានី​ភ្នំពេញ។ ខណ្ឌ​នៅ​កណ្តាល​ក្រុង​ជា​មុខសញ្ញា ដែល​​រក​ឃើញ​បណ្តុ​ំ​ការ​​ឆ្លង​ច្រើន​គេ​។

៩០ ភាគរយពាក់ព័ន្ធ​សហគមន៍​ជនជាតិ​ចិន ដែល​រស់នៅ​តាម​ខុនដូ អាផាតមិន និង​បណ្តា​អាជីវកម្ម​ដែលមានម្ចាស់​ជាជនជាតិចិន។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏បាន​បន្ថែម​កម្លាំង​ជិត​៣០០​នាក់​​ពីលើ​កម្លាំងនគរ​បាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ដើម្បី​ការពារ​ពង្រឹង​សន្តិសុខរក្សា​សណ្តាប់ធ្នាប់​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ ដែលមាន​ចំនួន​៧៥​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​៕

ចុចអាន៖ វិបត្តិ​កូវីដ ១៩ មិន​ថមថយ ផ្ទុះ​រាលដាល​​​ដល់​ខណ្ឌ​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ពួកឧទ្ទាមម៉ៅនិយមចំនួន៣១នាក់

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ផ្តាំប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ត្រូវខិតខំបង្ក្រាបអ្នកបំផ្លាញធនធានធម្មជាតិ

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជា កំពុងរៀបចំផែនការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យកាន់តែមានសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ការ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​នៅ​ចិន ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២៤ បង្ក​ក្ដី​បារម្ភ​រឿង​អត្រា​កំណើត

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​៤ថ្ងៃទៀត ទំនង​ដឹងច្បាស់​ថា ដំណើរ​ការចរចា​​​រឿងសង្គ្រាម​នៅអ៊ុយក្រែន​

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម