ព័ត៌មានជាតិ
ខេត្តចំនួន៤កំពុងរងការបំផ្លាញដោយសត្វរុយ ស ប៉ះពាល់ដំណាំស្រូវខ្ទង់ម៉ឺនហិកតា
ខេត្តចំនួន៤នៃប្រទេសកម្ពុជា រួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ បានទទួលរងនូវការបំភ្លិចបំផ្លាញដោយសារសត្វរុយសធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវខ្ទង់ម៉ឺនហិកតា។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនៃសត្វរុយសមកមានខេត្តចំនួន៤ដែលទទួលរងផលប៉ះពាល់ដំណាំស្រូវធ្ងន់ធ្ងររួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង និងបានបន្តរាតត្បាត
ឆ្លងចូលមកដល់ខេត្តត្បូងឃ្មុំ ផងដែរហើយតាមតួលេខបានបង្ហាញថាដំណាំស្រូវដែលរងការខូចខាតនៅទាំង៤នេះ ចូលដល់ខ្ទង់ម៉ឺនហិកតាហើយ។
លោក គង់ គា បានបន្តថា ទន្ទឹមនឹងការផ្ទុះឡើងនៃកត្តាចង្រៃទាំងនេះក្រសួងបានរុះរាន់ក្នុងការបែងចែកកម្លាំងចុះជួយអន្តរាគមន៍ណែនាំផ្នែកបច្ចេកទេស និងធ្វើបទបង្ហាញដល់ប្រជាកសិករអំពីវិធីកំចាត់ការប្រើប្រាស់ថ្នាំសម្លាប់រុយស និងការប្រើប្រាស់ជីដើម្បីថែបំប៉នដំណាំស្រូវឡើងវិញ។ ប្រធាននាយកដ្ឋានដំណាំស្រូវក៏បានយកឱកាសនេះអំពាវនាវដល់ប្រជាកសិករឲ្យមានការប្រុងប្រយ័ត្នបំផុត គឺប្រភេទស្រូវស្រាលមិនប្រកាន់រដូវជាពិសេសនៅក្នុងដំណាក់កាលស្រូវផើម និងស្រូវបែកគុម្ភ នឹងរងនូវផលប៉ះពាល់ខ្លាំងដោយការបំភ្លិចបំផ្លាញពីសត្វរុយសនេះ ព្រោះវាត្រូវការស្រូបបើតយករុក្ខរស់ពីស្រូវ។

ប្រធាននាយកដ្ឋានដំណាំស្រូវបានឲ្យដឹងដែរថា បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីក្រសួងកសិកម្មក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋក្នុងប្រតិបត្តិការកម្ចាត់សត្វរុយសនេះ ហើយការងារសំខាន់គឺទាមទារឱ្យកសិករចាំបាច់ត្រូវប្រើជីបំប៉នលើដំណាំស្រូវដែលរងការបំផ្លាញពីរុយសនោះ ទៅតាមបច្ចេកទេសឱ្យទាន់ពេលវេលា ដើម្បីស្តារ និងសង្រ្គោះស្រូវឡើងវិញ។
លោក គង់ គា រំពឹងថា ប្រសិនបើស្ថានភាពធាតុអាកាសអំណោយផលបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំខ្លាំងនោះសត្វរុយសនេះវានឹងអាចបាក់ទៅវិញក្នុងពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
សុខភាព៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា