ព័ត៌មានជាតិ
កម្ពុជា-វៀតណាម នឹងខិតខំធ្វើយ៉ាងណាឲ្យបណ្ដាខេត្តតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ក្លាយជាតំបន់សហប្រតិបត្តិការទ្វេភាគី
គណៈប្រតិភូកម្ពុជា-វៀតណាម នឹងខិតខំធ្វើយ៉ាងណាឲ្យបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ក្លាយជាតំបន់ នៃការសហប្រតិបត្តិការទ្វេភាគី។

ការខិតខំនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈចលនាមហាជន ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម PHAM TAT THANG សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងអនុប្រធានប្រចាំការ នៃគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។
នាឱកាស នៃជំនួបពិភាក្សាការងារនេះ គណៈប្រតិភូកម្ពុជា-វៀតណាម បានផ្លាស់ប្ដូរយោបល់ពីយន្តការការងារ និងប្រសិទ្ធភាព នៃការអនុវត្តការងាររវាងគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្ដវៀតណាម។

ជាមួយនោះ ភាគីកម្ពុជា-វៀតណាម បានប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយគ្នាក្នុងក្របខណ្ឌគណៈចលនាមហាជន នៃគណបក្សទាំងពីរ ដោយបន្តផ្លាស់ប្ដូរនូវទស្សនៈ និងប្រតិភូទៅវិញទៅមក ដើម្បីសិក្សារៀនសូត្រ និងស្វែងយល់ពីគ្នា ដែលជារបៀបរបបការងារកិច្ចសហការកន្លងមក។
លើសពីនេះទៅទៀត គណៈប្រតិភូកម្ពុជា-វៀតណាម ក៏បានយល់ស្របក្នុងការខិតខំធ្វើយ៉ាងណាឲ្យបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ក្លាយជាតំបន់ នៃការសហប្រតិបត្តិការទ្វេភាគីផងដែរ។

គួរជម្រាបថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិម នៃគណបក្សកុម្មុយនីស្ដវៀតណាម តែងតែរក្សាទំនាក់ទំនងល្អ ផ្លាស់ប្ដូរយោបល់ និងផ្លាស់ប្ដូរប្រតិភូទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងគណបក្សទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ