ព័ត៌មានជាតិ
ប្រធានគណៈចលនាមហាជនវៀតណាម ៖ ប្រទេសទាំងពីរ មិនអាចបំភ្លេចពេលវេលាដែល កម្ពុជា-វៀតណាម ប្រកៀកស្មាគ្នាប្រយុទ្ធតស៊ូដណ្ដើមយកឯករាជ្យសុខសន្តិភាព
ប្រធានគណៈចលនាមហាជនវៀតណាម គូសបញ្ជាក់ថា ប្រទេសទាំងពីរ នៅតែមិនអាចបំភ្លេចនូវពេលវេលាដែល កម្ពុជា និងវៀតណាម ប្រកៀកស្មាគ្នាប្រយុទ្ធតស៊ូ ដើម្បីដណ្ដើមយកឯករាជ្យ និងសុខសន្តិភាព។

ការគូសបញ្ជាក់នេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម PHAM TAT THANG អនុប្រធានប្រចាំការគណៈចលនាមហាជនវៀតណាមរួចមក ក៏បន្តជួបសម្ដែងការគួរសមជាមួយ លោកជំទាវ Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជន កាលពីព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤។
នាជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានចូលរួមអបអរសាទរជាមួយគ្នាទៅវិញទៅមក ជាពិសេសភាគីវៀតណាម បានធ្វើការអបអរសាទរដល់ប្រទេសកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះឆ្នោត ហើយឈ្នះភ្លូកទឹកភ្លូកដី ក៏ដូចជាអបអរទៅដល់ការតែងតាំង ឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដែលនេះជាការសម្រេចចិត្តមួយប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំកម្ពុជា។

ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ភាគីវៀតណាម ចំពោះការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងប្រទេស ជាពិសេសលទ្ធផលប្រកបដោយជោគជ័យត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣។
ក្នុងនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ លោកជំទាវ Bui Thi Minh Hoai ផ្ទាល់ ក្នុងឱកាសដែលលោកជំទាវ ត្រូវបានជ្រើសតាំងជាសមាជិកអចិន្ត្រៃយ៍របស់បក្សផងដែរ។

ជាមួយនេះ លោកជំទាវ Bui Thi Minh Hoai ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ហ៊ុន ម៉ានី ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងជំនួបនេះ ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងវៀតណាម ក្នុងកាលៈទេសៈប្រទេសមិនមានសង្គ្រាម។
លោកជំទាវ Bui Thi Minh Hoai គូសបញ្ជាក់ថា «ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរ នៅតែមិនអាចបំភ្លេចនូវពេលវេលាដែល កម្ពុជា និងវៀតណាម ប្រកៀកស្មាគ្នាប្រយុទ្ធតស៊ូ ដើម្បីដណ្ដើមយកឯករាជ្យ និងសុខសន្តិភាពបាននោះទេ»។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ដែរថា ក្មេងៗ ជំនាន់ក្រោយ នៅចងចាំមិនភ្លេចទេ ពីអ្វីដែលជាកិច្ចការសហការគ្នារវាងប្រទេសទាំងពីរ។
ឯកឧត្ដម ក៏បានរម្លឹកអំពីប្រវត្តិសាស្ត្រទាក់ទងនឹងតំបន់ X16 ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែលើកឡើងជានិច្ចកាលអំពីការជួយជ្រោមជ្រែងគ្នាទៅវិញទៅមករវាង កម្ពុជា និងវៀតណាម ក្នុងជំនាន់សង្គ្រាម។

គួរជម្រាបថា បន្ទាប់ពីជំនួបនេះ គណៈប្រតិភូ នៃប្រទេសកម្ពុជា-វៀតណាម បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ជាមួយគ្នា ដែលរៀបចំដោយ លោកជំទាវ Bui Thi Minh Hoai ក្នុងស្មារតីភាតរជាមិត្តភ័ក្ដិរួមរបងនឹងគ្នា៕



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?