Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោង​ស្តារឡើងវិញ​ទំនប់អាងទឹកជ្រោយប្រស់ និងគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ នៅខេត្តកោះកុង

បានផុស

នៅ

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ត្រួតពិនិត្យ​គម្រោង​ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​របស់​អង្គភាព​សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​វិស្វកម្ម ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្តារឡើងវិញ​ទំនប់​អាងទឹក​ជ្រោយ​ប្រស់ និង​គម្រោង​សាងសង់​ទំនប់​ការពារ​ទឹកប្រៃ​ដង​ពែង​ ២(​ជំហាន​ ២) ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ៥ ខែកក្កដា ឆ្នាំ​ ២០២៤ ​ថា គម្រោង​ស្តារឡើងវិញ​ទំនប់​អាងទឹក​ជ្រោយ​ប្រស់​ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្តកោះកុង មាន​ចម្ងាយ ៣០០ ​គីឡូម៉ែត្រ ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ​។ ការងារ​សំខាន់ៗ ​របស់​គម្រោង​រួមមាន ​៖ ១)​ជួសជុល​ទំនប់​ដី​ប្រវែង ១០០០​ ម៉ែត្រ ២)​ក្រាល​ដី​គ្រួស​ក្រហម​លើ​ខ្នង​ទំនប់​ប្រវែង ១០០០ ​ម៉ែត្រ និង ៣)​ជួសជុល​សំណង់​ទ្វារ​ទឹក​(​ទ្វារ ​៤)​ ចំនួន ១ ​កន្លែង។

លោក ប៊ុន ហ៊ាន ថ្លែង​ទៀតថា គម្រោង​ស្តារឡើងវិញ​ទំនប់​អាងទឹក​ជ្រោយ​ប្រស់ ដើម្បី​បង្កើន​បរិមាណ​ស្តុក​ទឹក​ដែល​ទទួល​ពី​ផ្ទៃ​រងទឹក​ភ្លៀង​ក្នុង​តំបន់​ពី​ជ្រលង​ភ្នំ និង​តាម​ជួរ​ភ្នំ​ធំ​ស្តុក​ទុក​ក្នុង​អាង​ទឹក​ជ្រោយ​ប្រស់ សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ និង​ការងារ​ស្រោចស្រព​ស្រូវវស្សា​ចំនួន ២៧៥ ហិតា ស្រូវប្រាំង​ចំនួន ៣០ ហិតា និង​ដំណាំ​រួមផ្សំ ២០ ហិតា ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣៨៣ គ្រួសារ ក្នុង​ភូមិ​ចំនួន ២ របស់​ឃុំ​ជ្រោយ​ប្រស់ នៃ​ស្រុក​កោះកុង​។ បើ​គិត​មកដល់ពេលនេះ វឌ្ឍនភាព​ការងារ​សម្រេចបាន​ប្រមាណ​ ៩០%​។

ទំនប់​ការពារ​ទឹកប្រៃ​ដង​ពែង ​២ បានទទួល​ប្រភពទឹក​ពី​ផ្ទៃ​រងទឹក​ភ្លៀង​ក្នុង​តំបន់​មក​ធ្វើការ ស្រោច​ស្រព​លើ​ផ្ទៃដី​បង្កបង្កើនផល​កសិកម្ម​ស្រូវវស្សា​ចំនួន ៣២០​ ហិតា និង​ផ្ទៃដី​ដំណាំ​រួមផ្សំ​ចំនួន​ ១២ ហិតា ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៥៤ ​គ្រួសារ ក្នុងភូមិ​ចំនួន ​២ របស់​ឃុំ​ដង​ពែង នៃ​ស្រុក​ស្រែអំបិល។

បន្ថែម​លើ​នេះ​មន្ត្រី​ក្រសួង​ធនធានទឹក ដដែល​បាន​បញ្ជាក់ថា ការសាងសង់​ទំនប់​ការពារ​ទឹកប្រៃ​ដង​ពែង​ ២ (​ជំហាន ​២) ដែល​រួមមាន​ការសាងសង់​ទំនប់​ដី​ប្រវែង ២ ៥០០ ​ម៉ែត្រ គឺ​គោលបំណង​រួម​ចំណែក​ដោះស្រាយ និង​ធានាបាន​នូវ​សុវត្ថិភាព​ការពារ​ទឹកប្រៃ​មិនឱ្យ​ហូរ​ចូល​លើ​ផ្ទៃដី​បង្កបង្កើនផល​កសិកម្ម ជួយ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នៅ រដូវវស្សា​ឱ្យ​ហូរ​ចូលទៅ​សមុទ្រ​បាន​ទាន់ពេលវេលា និង​ខ្នង​ទំនប់​ជា​ផ្លូវលំ​ធ្វើដំណើរ​ក្នុង​មូលដ្ឋាន​តាម​បណ្តោយ​ឆ្នេរសមុទ្រ​។ បើ​គិត​រហូតមក​ដល់ពេលនេះ វឌ្ឍនភាព​ការងារ​សម្រេចបាន​ប្រមាណ​ ៣៥%។

ក្រុមការងារ​អនុវត្ត​គម្រោង​របស់​នាយកដ្ឋាន​វិស្វកម្ម ត្រូវ​យកចិត្តទុកដាក់​លើ​គុណភាព សោភ័ណភាព ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ព​ន្លឿ​ន​ការងារ​ឱ្យបាន​ទាន់ពេលវេលា​សម្រាប់​​ប្រជាកសិករ​បាន​ប្រើប្រាស់​ក្នុង​រដូវវស្សា ព្រមទាំង​ណែនាំ​ដល់​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក និង​អាជ្ញាធរ​ដែនដី​ចុះ​ផ្សព្វផ្សាយ​ការប្រើប្រាស់​ទំនប់​អាងទឹក​នេះ​ឱ្យមាន​និរន្តរភាព សម្រាប់​ការងារ​ស្រោចស្រព និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​ជូន​ប្រជាពលរដ្ឋ​បាន​យូរ​អង្វែង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ វិនាទី មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ២០ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

កីឡា២៨ នាទីutes មុន

ក្តៅៗ! Real Madrid កំពុងពិចារណាបញ្ចប់​តួនាទីលោក Ancelotti បើធ្លាក់ពី UCL

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម