ព័ត៌មានជាតិ
ដាក់មីហាលជាប់ផ្លូវ ប្រឈមនឹងកម្ទេចហុយលើ ប៉ះពាល់សុខភាព
អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងចូលទៅផ្សារបឹងព្រលឹត ភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលាន់មាត់គ្រប់ៗ គ្នា ថា មិនគួរម្ចាស់សិប្បកម្មធ្វើមីដុំ យកមកហាលជាប់ផ្លូវសាធារណៈបែបនេះទេ ព្រោះវាប្រឈមនឹងធូលីដីលើមីសើមខ្លាំងណាស់។

អ្នកធ្វើដំណើរបន្តថា គេឧស្សាហ៍ឃើញម្ចាស់សិប្បកម្មផលិតមីដុំយកមកដាក់ហាលជាប់ផ្លូវញឹកញាប់ណាស់ ដោយពុំខ្លាចធូលីដីហុយទៅលើមីសើមងាយនឹងជាប់ធូលីដី ហើយយកទៅធ្វើម្ហូបប៉ះពាល់សុខភាពខ្លាំងណាស់។ អ្វីដែលនឹកហួសចិត្តនោះ គឺគេតែងប្រើពាក្យថា មីរបស់គេមានអនាម័យល្អទៀតផង។ ហើយម្ចាស់សិប្បកម្ម គួរយកមីសើមនេះ ទៅដាក់ហាលឲ្យខ្ពស់ ចៀសវាងយកមកដាក់ហាលក្បែរផ្លូវសាធារណៈ ប្រឈមនឹងធូលីដីហុយទៅលើមីខ្លាំងណាស់។ នេះជាសំណូមពររបស់អ្នកធ្វើដំណើរដែលសុំឲ្យម្ចាស់សិប្បកម្មគួររកទីតាំងដាក់ហាលថ្មី និងខ្ពស់បន្ថែមទៀត ចៀសវាងធូលីដីហុយលើមីសើមបែបនេះ៕
អត្ថបទ ៖ នរា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ