ព័ត៌មានជាតិ
ឈប់បារម្ភពីអាជីវកម្មរបស់លោកអ្នកត្រូវគេ Hacker ឬលួចព័ត៌មាន Cyber Grow Solution អាចជួយបាន ដោយបានសហការនឹងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់របស់ វៀតណាម
ក្រុមហ៊ុម Cyber Crow Solution របស់ កម្ពុជា បានចុះអនុសារណៈ ជាមួយក្រុមហ៊ុន ព័ត៌មាន VNPT-IT ដ៏ល្បីរបស់ វៀតណាម ដើម្បីផ្ដល់ភាពងាយស្រួល សម្រាប់អាជីវកម្មនានាក្នុងប្រទេស កម្ពុជា។ ជាពិសេសការពារ ពីក្រុម Hacker ឬ Attacker។
ក្រុមហ៊ុន Cyber Grow Solution គឺជាក្រុមហ៊ុនផ្តល់ការព្រឹក្សាយោបល់និងផ្គត់ផ្គង់សម្ភារៈព័តមានវិទ្យាមួយ ដែលឈានមុខគេចំពោះដំណោះស្រាយខាងផ្នែកព័ត៌មានវិទ្យា និង ការរួមបញ្ចូលគ្នាជាប្រព័ន្ធ។
ក្រុមហ៊ុនបានផ្តល់ជូនពេញលេញ ការរួមបញ្ចូលប្រព័ន្ធនៅក្នុងផ្នែករួមមាន Cyber Security, Network Security, Pentesting, Manage Service (MDR), Network Infrastructure និង Data Center។

បច្ចុប្បន្ននេះ Cyber Grow Solution បានបំពេញតម្រូវការដោយជោគជ័យចំពោះវិស័យផ្សេងៗមកហើយ រួមមានវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល រោងចក្រ ក្រុមហ៊ុនពហុជាតិ (MNCs) អង្គការមិនមែនរដ្ឋាភិបាល (NGOs) សណ្ឋាគារបដិសណ្ឋារកិច្ច និងវិស័យសំណង។
Cyber Grow Solution គឺជាក្រុមហ៊ុនចុះបញ្ជីមួយដែលទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ ២០១៩មកម្ល៉េះដែលមាន លោក ប៊ុន ចាន់ឈីម ជាប្រធានក្រុមប្រឹក្សាភិបាល។

លើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយ ដើម្បីជាកិច្ចចូលរួមអភិវឌ្ឍន៍វិស័យប្រព័ន្ធសុវត្ថិភាព Cyber Security ឲ្យកាន់មានលក្ខណៈស្តង់ដារ និងប្រសិទ្ធិភាព ជាពិសេសគឺវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតែម្តង។
កម្ពុជា ជាទីផ្សារដែលមានសក្តានុពលជាមួយនឹងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ការទាមទារសម្រាប់សន្តិសុខសាយបឺរក៏នឹងកើនឡើងជាបន្តបន្ទាប់តាមការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានដោយទូទៅ។
VNPT Cyber Immunity មានទំនុកចិត្តក្នុងការសហការជាមួយ Cyber Grow Solution ព្រោះ Cyber Grow Solution ជាស្ថាប័នដែលមានឈ្មោះល្បី និងជាដៃគូរបស់ក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ តាមរយៈការសហការនិងធ្វើការជាមួយគ្នាលើគម្រោងជាច្រើន Cyber Grow Solution បានបង្ហាញពីភាពជាដៃគូរដែលអាចទុកចិត្តបាន។
ជាបន្ថែមទៅលើសេវាកម្មភ្លាមៗដូចជា Pentesting និង RED Team។ VNPT Cyber Immunity ចង់សហការជាមួយ CGS ដើម្បីណែនាំអេកូស៊ីស្ទឹមសន្តិសុខសាយបឺររបស់ VNPT ទៅទីផ្សារកម្ពុជាផងដែរ។
VNPT Cyber Immunity ដែលជាស្ថាប័នធំមួយនៅក្នុងប្រទេសវៀតណាម បានឈ្នះរង្វាន់ទី១នៅក្នុងកម្មវិធីប្រកួត Security Bootcamp ដែលរៀបចំដោយរដ្ឋាភិបាលវៀតណាមរយៈរយៈពេល៣ឆ្នាំជាប់ៗគ្នា។ ក្រុមការងារ និងដំណោះស្រាយរបស់ VNPT Cyber Immunity ត្រូវបានគេប្តេជ្ញាចិត្តដើម្បីផ្តល់នូវការគាំទ្រល្អបំផុតដល់សហគ្រាស និងរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ ប្រាក់រំដោះ ប្រព័ន្ធទូទាត់ ការធានារ៉ាប់រង និងផ្សេងៗទៀត។
Cyber Grow Solution និង VNPT Cyber Immunity មានបំណងប្រាថ្នាដើម្បីក្លាយជាផ្សាភ្ជាប់ និងផ្តល់ការគាំទ្រដល់សហគ្រាស និងរដ្ឋាភិបាលកម្ពុជា និងវៀតណាមដើម្បីបង្កើនសមត្ថភាពសន្តិសុខសាយបឺររបស់ពួកគេ។
សូមបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន Cyber Crow Solution និងក្រុម ព័ត៌មានវិទ្យា VNPT-IT មានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ព័ត៌មានវិទ្យា VNPT-IT របស់ប្រទេសវៀតណាម ចំនួន២រូប និង គណៈគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាពីខាងស្ថាប័នធនាគារ និងមីក្រូហិរញ្ញជាច្រើននៅកម្ពុជា សរុបជាង 50រូប៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ