ព័ត៌មានជាតិ
លោក ជិន ប៊ុនធឿន ត្រូវបានប្រកាសតែងតាំង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ
លោក ជិន ប៊ុនធឿន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ ជំនួស លោក ឯក ឃុនដឿន ដែលត្រូវបានតែងតាំងជា សមាជិកអចិន្ត្រៃយ៍គណៈ កម្មាធិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ការប្រកាសតែងតាំងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋាន ខណ្ឌប្ញស្សីកែវ នៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ថ្លែងនាឱកាសនោះ លោក ឃួង ស្រេង បានអរគុណចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់អស់ កម្លាំងកាយចិត្ត ដើម្បីគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការដឹកនាំប្រទេសជាតិ រហូតមកដល់ពេលនេះ។ ទន្ទឹមនោះ លោកបានស្នើឱ្យ ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
បន្ថែមពីនេះ លោកក៏បានជំរុញឱ្យគណបក្សខណ្ឌ សង្កាត់ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានតម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋ គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស សម្រេចបាននូវចក្ខុវិយ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានោះ លោកសូមឱ្យគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីក្លាយជាចលនាឯកភាពជាតិតែមួយ ដោយគម្រោង “ព្រែកជីកហ្វូណនតេជោ” មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា។ លោកថា ព្រែកជីកហ្វូណនតេជោ ជាទ្រសម្បត្តិមហាសាលសម្រាប់កម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ចំណែក លោក ជិន ប៊ុនធឿន បានប្តេជ្ញាចិត្ត អនុវត្តដាច់ខាត តាមសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។ ខិតខំស្វែងយល់ក្តាប់ជាប់នូវលក្ខន្តិកៈ កម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍សេចក្តីសម្រេច សេចក្តីណែនាំនានារបស់គណៈកម្មាធិការកណ្តាលគណបក្ស និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដើម្បីកំណត់ទិសដៅ ភារកិច្ច គោលការណ៍ និងវិធានការចាត់តាំងអនុវត្តឱ្យបានសមស្របតាមសភាពការណ៍។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងទប់ស្កាត់រាល់ការប៉ុងប៉ងបង្កនូវ ភាពចលាចលក្នុងសង្គមពីសំណាក់ក្រុមជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា។
ព្រមទាំងប្តេជ្ញាថែរក្សាការពារនូវមរតក និងសមិទ្ធផលនានាជាប្រវត្តិសាស្ត្រដែលគណបក្ស សម្រេចបាននាពេលកន្លងមក ចូលរួមកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍របស់គណបក្ស និងប្រជាជន។ យកចិត្តទុកដាក់ចុះជាប់ចលនាមហាជន សំដៅប្រមូលផ្តុំបាននូវកម្លាំងដ៏ធំទូលាយ និងចូលរួមរាល់សកម្មភាពរបស់គណបក្ស ខិតខំដឹកនាំពង្រឹងដល់គណៈកម្មាធិការគណបក្ស ដែលត្រូវបានប្រគល់ភារកិច្ចឱ្យទទួលបន្ទុកការងារនៅតាមមូលដ្ឋាន។ បង្កើនការកសាង និងពង្រឹងការងារគណបក្សអំពីនយោបាយ សតិអារម្មណ៍ ចាត់តាំង លើកកម្ពស់សមត្ថភាព គុណភាពការងារ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រីកអំពើល្អ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា