Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ក្រើនរំលឹកដល់ក្រុមហ៊ុនអាជីកម្ម ប្រុងប្រយ័ត្ន ចំពោះប្រព័ន្ធសុវត្ថិភាពលើអ៊ីនធឺណិត

បានផុស

នៅ

លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Cyber Grow Solution ក្រើនរំលឹកដល់ក្រុមហ៊ុនអាជីកម្មទាំងឡាយ ឱ្យប្រុងប្រយ័ត្នប្រព័ន្ធសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។ លោកបាន រំលឹកបែបនេះ ក្នុងសិក្ខាសលាស្តីពីការ ចាប់ដៃគ្នារវាងក្រុមហ៊ុនផ្នែកប្រព័ន្ធសន្តិសុខលើបណ្តាញអ៊ីនធឺណិត២ គឺក្រុមហ៊ុនខ្មែរ និងរៀតណាម កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ចាន់ឈីម បានលើកឡើងថា ក្នុងបរិបថកម្ពុជា បាននឹង​កំពុងមានទំនោរកើនឡើងនូវសហគ្រានអាជីវកម្មខ្នាតតូច និងមធ្យម អ្នកជំនាញ​មានឆ្លុះបញ្ចាំង​ថា ការរីកចម្រើននេះ ក៏បាននាំ​មកជាមួយនឹងហានិភ័យនៃការលួចទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតពីពពួក Hacker ដែរ។ លោកថា ការរីកចម្រើន ក៏ដូចជា ការកើនឡើងនូវប្រតិបត្តិការអាជីវកម្មនៅលើសកលលោក និយាយជារួម និង​កំណើនសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក និយាយដោយឡែក គឺ​ក្លាយជាគោលដៅវាយប្រហាររបស់ពពួកមេរោគជាច្រើន ដែលជាស្នាដៃរបស់ពពួក Hacker សម្រាប់លួចយកទិន្នន័យសំខាន់ៗរបស់ពួកគេ។

លោកថា នៅ​កម្ពុជា អាជីវកម្មធំៗ ដូចជា​ក្រុមហ៊ុនអាជីវកម្មនៅក្នុងវិស័យធនាគារ មានការយល់ដឹងស៊ីជម្រៅអំពីបញ្ហានេះ។ ដូច្នេះហើយ ពួកគេ​បាន​បង្កើតប្រព័ន្ធទប់ស្កាត់ និងការងារបានល្អប្រសើរ។ ដោយ​ឡែក សម្រាប់អាជីវកម្ម SME គឺនៅមានចន្លោះប្រហោងច្រើន នេះបើតាមការស្រាវជ្រាវរបស់លោក។ ដូច្នេះ ​នាយកប្រតិបត្តិ​រូប​នេះ បាន​ក្រើនរំលឹក ក្រុមហ៊ុនអាជីវកម្មទាំងឡាយ ត្រូវតែចាប់អារម្មណ៍ និង​ឧស្សហ៍ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន ឱ្យដូចនឹងការយកចិត្តទុកដាក់លើសុខភាពរាងកាយដែរ ព្រោះនោះ​ជាអាយុជីវិតនៃក្រុមហ៊ុន​អាជីវកម្ម​របស់ម្ចាស់អាជីវកម្មគ្រប់រូប។

ដោយមើលឃើញ​ពី​បញ្ហា​នេះ Cyber Grow Solution របស់ លោក​ ប៊ុន ចាន់ឈីម តំណាងកម្ពុជា បានចុះអនុសារណៈ ជាមួយក្រុមហ៊ុន ព័ត៌មាន VNPT-IT ដ៏ល្បីរបស់វៀតណាម ដើម្បីផ្ដល់ភាពងាយស្រួល សម្រាប់អាជីវកម្មនានាក្នុងប្រទេសកម្ពុជា។ ជាពិសេស ការពារពីក្រុម Hacker ឬ Attacker។ ក្រុមហ៊ុន​ Cyber ​​Grow Solution គឺជាក្រុមហ៊ុនផ្តល់ការព្រឹក្សាយោបល់ និងផ្គត់ផ្គង់សំភារៈព័តមានវិទ្យាមួយ​ ដែលឈានមុខគេចំពោះដំណោះស្រាយខាងផ្នែកពត៌មានវិទ្យា​ និង​ការរួមបញ្ចូលគ្នាជាប្រព័ន្ធ។ ក្រុមហ៊ុនបានផ្តល់ជូនពេញលេញ ការរួមបញ្ចូលប្រព័ន្ធនៅក្នុងផ្នែករួមមាន Cyber Security, Network Security, Pentesting, Manage Service (MDR), Network Infrastructure និង Data Center។

បច្ចុប្បន្ននេះ​ Cyber Grow Solution បានបំពេញតម្រូវការដោយជោគជ័យចំពោះវិស័យផ្សេងៗមកហើយ រួមមានវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល រោងចក្រ ក្រុមហ៊ុនពហុជាតិ (MNCs) អង្គការមិនមែនរដ្ឋាភិបាល (NGOs) សណ្ឋាគារបដិសណ្ឋារកិច្ច និងវិស័យសំណង។ Cyber ​​Grow Solution គឺជាក្រុមហ៊ុនចុះបញ្ជីមួយដែលទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ​ដែលមាន​ លោក​ ប៊ុន​ ចាន់ឈីម​ ជាប្រធានក្រុមប្រឹក្សាភិបាល។

តាមរយៈការសហការ និងធ្វើការជាមួយគ្នាលើគម្រោងជាច្រើន Cyber Grow Solution បានបង្ហាញពីភាពជាដៃគូរដែលអាចទុកចិត្តបាន។ ជាពិសេស បន្ថែមទៅលើសេវាកម្មភ្លាមៗដូចជា Pentesting និង RED Team។ VNPT Cyber Immunity ចង់សហការជាមួយ CGS ដើម្បីណែនាំអេកូស៊ីស្ទឹមសន្តិសុខសាយបឺររបស់ VNPT ទៅទីផ្សារកម្ពុជាផងដែរ។ VNPT Cyber Immunity ដែលជាស្ថាប័នធំមួយនៅក្នុងប្រទេសវៀតណាម បានឈ្នះរង្វាន់ទី១នៅក្នុងកម្មវិធីប្រកួត Security Bootcamp ដែលរៀបចំដោយរដ្ឋាភិបាលវៀតណាមរយៈរយៈពេល៣ឆ្នាំជាប់ៗគ្នា។

ក្រុមការងារ និងដំណោះស្រាយរបស់ VNPT Cyber Immunity បានប្តេជ្ញាចិត្តដើម្បីផ្តល់នូវការគាំទ្រល្អបំផុតដល់សហគ្រាស និងរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ ប្រាក់រំដោះ ប្រព័ន្ធទូទាត់ ការធានារ៉ាប់រង និងផ្សេងៗទៀត។ Cyber Grow Solution និង VNPT Cyber Immunity មានបំណងប្រាថ្នាដើម្បីក្លាយជាផ្សាភ្ជាប់ និងផ្តល់ការគាំទ្រដល់សហគ្រាស និងរដ្ឋាភិបាលកម្ពុជា និងវៀតណាមដើម្បីបង្កើនសមត្ថភាពសន្តិសុខសាយបឺររបស់ពួកគេ។ ​

សូមបញ្ជាក់ថា ការចុះអនុសរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន Cyber Crow Solution និងក្រុម ព័ត៌មានវិទ្យា VNPT-IT មានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន​ ពត៌មានវិទ្យា​ VNPT-IT របស់ប្រទេសវៀតណាម ចំនួន ២រូប និង គណៈគ្រប់គ្រងផ្នែកពត៌មានវិទ្យាពីខាងស្ថាប័នធនាគា​ និងមីក្រូហិរញ្ញជាច្រើននៅម្ពុជា​ សរុបជាង ៥០រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ១០ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ២២ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម