Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុបំផុស​ឱ្យពលរដ្ឋ ដាំដុះបន្លែធម្មជាតិសម្រាប់ហូបចុក និង​ដើម្បីភូមិឋានមានពណ៌បៃតង

បានផុស

នៅ

អភិបាលខេត្តព្រះសីហនុជម្រុញឱ្យប្រជាពលរដ្ឋនាំគ្នាធ្វើការដាំដុះបន្លែធម្មជាតិទុកសម្រាប់ហូបចុក បង្កើនជីវភាពរស់នៅនិងដើម្បីភូមិឋានមានពណ៌បៃតង។ នេះជាការលើកឡើងរបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងឱកាស​លោកបានដឹកនាំមន្ត្រីបច្ចេកទេស និងប្រធានមន្ទីរជំនាញចុះពិនិត្យសហគមន៍ដាំបន្លែធម្មជាតិ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សារំុ ប្រជាពលរដ្ឋភូមិសំរោងក្រោម ឃុំសំរុង ស្រុកព្រៃនប់បានធ្វើការដាំដុះបន្លែធម្មជាតិលើផ្ទៃដី ២៥០ ម៉ែត្រការ៉េ នៅជំុវិញបរិវេណផ្ទះ ក្នុងនោះមានដូចជា ស្ពៃក្រញាញ់ ស្ពៃខ្មៅ និងស្អំជាដើម។

លោក សុខ សារុំ បាន​ឲ្យ​ដឹងថា ការដាំដុះបន្លែធម្មជាតិនេះ លោកមិនប្រើសារធាតុជីគីមីនោះទេ គឺប្រើប្រាស់ជីលាមកសត្វ ហើយចំពោះការដាំដុះបន្លែធម្មជាតិនេះទៀតសោត គឺដាំតម្រូវទៅតាមទីផ្សារ។

បើតាមកសិករ​រូបនេះ គិតពីការព្រោះគ្រាប់រហូតទទួលបានផលមានរយៈពេល ៤៥ ថ្ងៃ ហើយជាមធ្យមក្នុងមួយថ្ងៃលោក​អាចកាត់លក់ប្រមាណជា ៥០ គីឡូក្រាម។ ចំពោះតម្លៃក្នុង ១ គីឡូក្រោម មានតម្លៃចន្លោះពី ១ ពាន់ ដល់ ៣ ពាន់រៀល ទៅតាមរដូវកាល ចំពោះទីផ្សារមិនពិបាកនោះទេ ព្រោះមានគេមកទទួលទិញដល់ផ្ទះ។ 

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ​មាន​សហគមន៍កសិកម្មដាំបន្លែធម្មជាតិចំនួន ៧ សហគមន៍ ក្នុងនោះមាន ១.សហគមន៍កសិកម្មសារិការកែវ ២.សហគមន៍កសិកម្មគ្រាប់ពូជមាស ៣.សហគមន៍កសិកម្មចំរើនផលឃុំសាមគ្គី ៤.សហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង ៥.សហគមន៍កសិកម្មមាន់ស្រែរុងរឿង ៦.សហគមន៍កសិកម្មទួលទទឹងរុងរឿង ៧.សហគមន៍កសិកម្មមាន់ស្រែព្រៃនប់ ក្នុងមួយ សហគមន៍មានសមាជិកចំនួន ១៥០នាក់។

ក្រៅពីសហគមន៍ដាំបន្លែធម្មជាតិ ក៏បានបង្កើតសហគមន៍កែឆ្នៃផលនេសាទ និងសហគមន៍នេសាទផងដែរ ដើម្បីចងក្រងជាសហគមន៍ក្នុងការដោះស្រាយ និងថែរក្សាអភិរក្សធនធានធម្មជាតិរបស់យើងឪ្យកាន់តែសម្បុរ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៌កោតសរសើរមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់បង្កើតសហគមន៍កសិកម្មដាំបន្លែនេះឡើង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឪ្យមានចំណេះជំនាញច្បាប់លាស់ ក្នុងការដាំដុះបន្លែបង្កើនជីវភាពគ្រួសារ ព្រមទាំងបានជំរុញឱ្យមន្ទីរកសិកម្មបន្តចងក្រង សហគមន៍អ្នកដាំបន្លែ និងសហគមន៍ដំណាំផ្សេងទៀតទៅតាមភូមិសាស្ត្រ និងស្ថានភាពដីនៅខេត្តព្រះសីហនុ ព្រោះការដាំដុះបន្លែធម្មជាតិនេះមិនទាន់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងខេត្តព្រះសីហនុបាននោះទេ ដោយសារតែបច្ចុប្បន្ននេះមានបន្លែជាច្រើនដែលនាំចូលមកពីប្រទេសជិតខាង និងមកពីបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះត្រូវចូលរួមបំផុសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ឱ្យបង្កើនការដាំដុះដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីភូមិឋានមានពណ៌បៃតង៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម