ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌច្បារអំពៅ បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ
ដើម្បីពង្រឹងវិន័យក្រមសីលធម៌ និងតួនាទីភារកិច្ចព្រមទាំងសិទ្ធិ របស់កម្លាំងប្រជាការពារទូទាំងខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយរដ្ឋបាលខណ្ឌ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងសិទ្ធិរបស់កម្លាំងប្រជាការពារពេលចុះបំពេញការងារ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមាន លោកវរៈសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ, លោកឡាយ ស្ទេវិន អភិបាលរងតំណាងលោកអភិបាល ចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពីកម្លាំងប្រជាការពារទាំង ៨សង្កាត់ និងខណ្ឌសរុបជិត ២៥០នាក់។
មានមតិទៅកាន់កងកម្លាំងប្រជាការពារ លោកឡាយ ស្ទេវិន អភិបាលរង តំណាងអភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានលើកឡើងនូវខ្លឹមសារដូចគ្នាថា កម្លាំងប្រជាការពារ គឺជាកម្លាំងដែលចូលបម្រើការងារសង្គមដោយស្ម័គ្រចិត្ត ហើយពុំមានប្រាក់បៀវត្សដូចមន្ត្រីរាជការនោះទេ គឺទទួលបានត្រឹមតែប្រាក់ឧបត្ថម្ភ ពីអាជ្ញាធរសង្កាត់ និងខណ្ឌតែប៉ុណ្ណោះ។ កម្លាំងប្រជាការពារ ពុំមានសិទ្ធិ ប្រើប្រាស់ អាវុធ ឬ ខ្នោះដៃអ្វីនោះទេ មានសិទ្ធិត្រឹមតែចូលរួមសហការជាមួយកងកម្លាំងនគរបាល ឬកងរាជអាវុធហត្ថដែលជាមន្ត្រីយុត្តិធម៌ ដោយឡែក កម្លាំងប្រជាការពារ ពេលចូលរួមប្រតិបត្តិការជាមួយកងកម្លាំង មានសមត្ថកិច្ច គឺភារកិច្ចតួនាទីរបស់ខ្លួនបានត្រឹមតែចូលរួមសហការនឹងផ្តល់ព័ត៌មាន ពីមុខសញ្ញាផ្សេងៗ ឱ្យមន្ត្រីយុត្តិធម៌ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ចំពោះ បទល្មើសជាក់ស្ដែងដែលកើតនៅចំពោះមុខ កម្លាំងប្រជាការពារ មានសិទ្ធិចាប់ភ្លាមភ្លាម និងប្រគល់ឱ្យទៅកម្លាំងមានសមត្ថកិច្ចដែលជាមន្ត្រីយុត្តិធម៌។ និយាយរួម កម្លាំងប្រជាការពារមិនមែនជាមន្ត្រីយុត្តិធម៍នោះទេ គឺបានត្រឹមតែចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលជាមន្ត្រីយុត្តិធម៌តែប៉ុណ្ណោះ លើកលែងតែកើតមានបទល្មើសជាក់ស្តែងនៅចំពោះមុខទើបមានសិទ្ធចាប់ជនបង្កររួចហើយប្រគល់ខ្លួនជនសង្ស័យឱ្យទៅមន្ត្រីយុត្តិធម៌ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ