Connect with us

ព័ត៌មានជាតិ

លោក នេត សាវឿន៖ បើគ្រួសារមួយមានមនុស្សម្នាក់ប្រើគ្រឿងញៀន គ្រួសារនោះប្រៀបដូចមានជាភ្នំភ្លើងមួយដែរ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា នៅក្នុងគ្រួសារមួយបើមានសមាជិកណាម្នាក់ប្រើប្រាស់គ្រឿងញៀនហើយ គ្រួសារនោះ ប្រៀបបាននឹងមានភ្នំភ្លើងមួយដែរ។ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដូច្នេះ នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយសមាគមសិល្បៈករខ្មែរ ​ ស្ដីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ លោក នេត សាវឿន ពន្យល់ថា កាលណាក្នុងគ្រួសារមួយ មានសមាជិកណាម្នាក់ប្រើប្រាស់គ្រឿងញៀនហើយ គ្រួសារនោះនឹងវិនាសទ្រព្យសម្បត្តិ វិនាសកេរ្តិ៍ឈ្មោះ គ្រួសារជួបប្រទះភាពក្រីក្រ អាប់អួរគ្រប់យ៉ាង។

តាមលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ភាពជោគជ័យចុងក្រោយលើការលុបបំបាត់បញ្ហាគ្រឿងញៀន ជាពិសេសភាពជោគជ័យលើទប់ស្កាត់កុំឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀន កើតឡើងទៅបាន នៅពេលដែលគ្រួសារមួយចេះគ្រប់គ្រងគ្រួសារសមាជិកខ្លួនឯងបាន គ្រួសារមួយពិនិត្យសមាជិកខ្លួនឯងបាន​ តាមរយៈការដាស់តឿនសមាជិកគ្រួសារជាប់ជាប្រចាំ ម្ដងហើយម្ដងទៀត។

បន្ថែមពីលើនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន លោក​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវឱ្យភាគីពាក់ព័ន្ធជាពិសេសសិល្បករល្បីៗ ដែលមានកេរ្តិ៍ឈ្មោះ មានឥទ្ធិពលត្រូវជួយផ្សព្វផ្សាយដល់អ្នកគាំទ្រ ឱ្យបានយល់ដឹងពីឥទ្ធិពល ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បន្ថែមពីលើកិច្ចការងារដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ។ សម្រាប់លោក នេត សាវឿន សិល្បករខ្មែរ គឺមានឥទ្ធិពលណាស់ ក្នុងការជួយផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ទៅក្នុងសង្គមឱ្យបានជ្រួតជ្រាប។

លោក នេត សាវឿន បានឱ្យដឹងថា រយៈពេល៦ខែ នៃដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានឧក្រិដ្ឋជន អ្នកប្រើប្រាស់ ជិតមួយម៉ឺននាក់ និងរឹបអូសបានគ្រឿងញៀនក្នុងរង្វង់ជិត៤តោន។ តាមលោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រឿងញៀនក្នុងរង្វង់ជិត៤តោននេះ នៅមិនទាន់គិតបញ្ចូលនូវសារធាតុផ្សំរាប់រយគីឡូផ្សេងទៀតឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម