Connect with us

ព័ត៌មានជាតិ

ឆ្នេរសមុទ្រមួយ​កន្លែង​នៅ​ក្រុងកែប កំពុងរង​ការចាក់ដី​រំលោភ​ដោយ​បុគ្គល​​មានអំណាច​

បានផុស

នៅ

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ មានប្រភព​មួយ​បានឲ្យដឹងថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​តែ​មាន​ការឃុបឃិត​គ្នា​ជាមួយជន​ខិលខូច​ចាក់ដីរំលោភ​ចូលយកដីចំណីឆ្នេរសមុទ្រខេត្តកែបមួយ​កន្លែង​ធ្វើ​ជា​កម្មសិទ្ធ​ផ្ទាល់ខ្លួន ដែល​ស្ថិតនៅ​ភូមិ​កែប ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាពលរដ្ឋ​នៅ​ភូមិកែប បាន​នាំគ្នា​និយាយរិះគន់ថា មានសកម្មភាព​ធ្វើរបងបាំងសង្ក័សីហើយបានចាក់​ដីលុបចូលឆ្នេរសមុទ្រកែបនេះ​ភាគច្រើន​គឺ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃអាទិត្យ ព្រោះ​ថ្ងៃ​ដែល​មន្ត្រីរាជការឈប់សម្រាក​ពីរ​ការងារ។

លោក លេង សុខុម អភិបាលរងស្តីទីក្រុងកែប បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី៥ ខែកក្កដា ពីដំណើរឿងបុគ្គលចាក់ដីរំលោភចូលធ្នេរសមុទ្រកែបនោះ អាជ្ញាធរពុំបានចេញច្បាប់អនុញ្ញាតឱ្យនោះទេ គឺបុគ្គល់បានលួចធ្វើសកម្មភាពម្ដងម្កាល ហើយការចាក់ដីរំលោភឆ្នេរនេះ លោក ខេង យ័ន្ត អតីតអភិបាលក្រុងកែបមុន ក៏ធ្លាប់បានហាមឃាត់មិនឱ្យមានការចាក់រំលោភចូលធ្នេរសមុទ្រកែបដែ។

​ទោះបីជា​មាន​ការបកស្រាយ​ពី​សំណាក់លោក​អភិបាលស្តីទីយ៉ាងណាក៏ដោយ មហាជន​នៅ​តែ​មានការរិះគន់ទៅលើ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ថា បើ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញមិន​បើកដៃ​ឲ្យ​បុគ្គល់នោះទេក្រុម​ជនខិលខូចក៏​មិន​ហ៊ាន​ធ្វើ​ព្យុះ​ភ្លៀងទៅតាមតែ​អំពើ​ចិត្ត​នោះឡើយ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក នេត សាវឿន៖ បើគ្រួសារមួយមានមនុស្សម្នាក់ប្រើគ្រឿងញៀន គ្រួសារនោះប្រៀបដូចមានជាភ្នំភ្លើងមួយដែរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក បៃដិន ដាច់​ខាត​មិន​ធ្វើ​តេស្ត​​​ប្រាជ្ញា ឬ​សរសៃ​ប្រសាទ បន្ទាប់​ពី​ជជែក​ដេញ​ដោល​ចាញ់​លោក ត្រាំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកជំនាញ ក្រើនរំលឹកដល់ក្រុមហ៊ុនអាជីកម្ម ប្រុងប្រយ័ត្ន ចំពោះប្រព័ន្ធសុវត្ថិភាពលើអ៊ីនធឺណិត

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌច្បារអំពៅ បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម