ព័ត៌មានជាតិ
សិស្សកម្ពុជា ៧ នាក់ ទទួលជ័យលាភី ប្រកួតសូត្រកំណាព្យភាសាចិនជាសាកល លើកទី៧
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភី សិស្សកម្ពុជា ៧ នាក់ ក្នុងកម្មវិធីប្រកួតសូត្រកំណាព្យភាសាចិនជាសាកលលើកទី៧ (The 7th Global Chinese Recitation Competition Cambodia Award Ceremony)។

កម្មវិធីប្រកួតសូត្រកំណាព្យភាសាចិនជាសាកលលើកទី៧ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានអប់រំមូលដ្ឋានគ្រឹះភាសាចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយក្នុងឆ្នាំ ២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រកួតប្រជែងសរុបប្រមាណ ៤២ ០០០ នាក់ មកពី ១៤៤ សាលាទូទាំងសកលលោក ដែលក្នុងនោះ កម្ពុជាមានសិស្សប្រមាណ ៧០០ នាក់ មកពី ១៣ សាលា បានចូលរួមប្រកួត ហើយសិស្សដែលត្រូវបានជ្រើសរើសជាតំណាងកម្ពុជាមានចំនួន ៤៩ នាក់ និងមានសិស្សកម្ពុជាចំនួន ៧ នាក់ទទួលបានជ័យលាភីនៅវគ្គប្រកួតផ្តាច់ព្រ័ត្រ។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ ដែលបានចូលរួមការប្រកួតសូត្រកំណាព្យភាសាចិន និងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ដែលជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ក៏ដូចជាការយកចិត្តទុកដាក់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ និងការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលទាំងអស់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងមានមោទនភាពជាខ្លាំងចំពោះសមត្ថភាព ការតាំងចិត្ត និងឆន្ទៈមោះមុតប្រឹងប្រែងរៀនសូត្រភាសាចិនរបស់យុវសិស្សកម្ពុជារហូតទទួលបានជោគជ័យក្នុងការប្រកួតកម្រិតអន្តរជាតិនេះ បង្ហាញពិភពលោកឱ្យឃើញថា កម្ពុជាមានធនធានមនុស្សប្រកបដោយសមត្ថភាព ក៏ដូចជាជំរុញលើកទឹកចិត្តក្មួយៗអ្នកសិក្សាឱ្យខិតខំរៀនពង្រីកចំណេះដឹងបន្តទៀត ដើម្បីឈានទៅសម្រេចនូវសមិទ្ធផលថ្មីៗ និងក្តីស្រមៃរបស់ខ្លួនកាន់ធំនាពេលអនាគត។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា ចំពោះអ្នកដែលនៅមិនទាន់ធ្វើបានល្អនៅឡើយ សូមឱ្យបន្តខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ហើយត្រូវមានជំនឿចិត្តលើខ្លួនឯងថា ថ្ងៃណាមួយនឹងធ្វើបានល្អ ទទួលជោគជ័យ និងសម្រេចបំណងប្រាថ្នារបស់ខ្លួន។

គួរបញ្ជាក់ថា ពិធីនេះ រៀបចំនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានការចូលរួម ពី លោក ឆាង ចៀន (CHANG Jian) ភារធារីស្ថានទូតចិនប្រចាំកម្ពុជា លោកស្រី អគ្គនាយិកាក្រុមហ៊ុន Dandelion Educational Service តំណាងមូលនិធិការអប់រំភាសាចិន នៃប្រទេសចិន, តំណាងសាលារៀន គ្រូដឹកនាំស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងក្រុមគ្រួសារសិស្ស៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ