ព័ត៌មានជាតិ
សម្ដេចធិបតី៖ កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងកាន់តែច្រើន បន្ទាប់ពីវេទិកាធុរកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-បារាំង កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងបន្ថែមទៀត ដោយជាមួយគ្នានេះ សម្ដេចធិបតី ក៏បានអញ្ជើញវិនិយោគិនបារាំង មកស្វែងយល់ពីឱកាសវិនិយោគ និងកាលានុវត្តភាពដ៏សម្បូរបែបនៅកម្ពុជាឱ្យកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជឿជាក់ថា ធុរជនបារាំង នឹងអាចមើលឃើញពីកាលានុវត្តភាពដ៏ធំទូលាយនៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា។ ក្នុងន័យនេះ សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «ខ្ញុំសូមអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរបស់យើង»។
សម្ដេចធិបតី បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រដល់វិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្ដាក់ទុននៅកម្ពុជាដោយផ្ទាល់ និងចាប់ដៃគូជាមួយវិនិយោគក្នុងស្រុក។

ការថ្លែងដូច្នេះរបស់សម្ដេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ។ តាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី១ ត្រូវបានចាប់ផ្ដើមនៅទីក្រុងប៉ារីស ក្នុងកំឡុងពេលនេះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ប្រទេសបារាំង កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ដែលជាជំហានសំខាន់ដំបូងសម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២នាពេលនេះ នៅរាជធានីភ្នំពេញ។
សម្តេចធិបតី សង្ឃឹមថា កម្ពុជា-បារាំង នឹងបន្តធ្វើវេទិកាធុរកិច្ចនេះ ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងចំណោម សហគមន៍ធុរកិច្ច និងបង្កើតកាលានុវត្តភាព ដែលផ្ដល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ សម្ដេចធិបតី គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជននៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម។

សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជាក្នុងចំណោមប្រទេសអឺរ៉ុប ដោយសម្ដេច បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ក្នុងទំហំទឹកប្រាក់ ៥១៥,២១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងចំនួនប្រមាណ២០៦,៤១លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ ២០២៤។
សូមជម្រាបថា វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដែលវេទិកាធុរកិច្ចនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា, តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងដូចជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ, ឌីជីថល, សុខាភិបាល, ថាមពល, នគរូបនីយកម្ម, ទេសចរណ៍, ឡូជីស្លឹក, ដឹកជញ្ជូន, កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ