Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី សាទរខួប៧ឆ្នាំតំបន់ប្រាសាទសំបូរព្រៃគុកចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក

បានផុស

នៅ

នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២៤នេះ គឺជាខួប៧ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារអបអរសាទរខួបជាប្រវត្តិសាស្រ្ត៧ឆ្នាំនៃតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៤)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​ ដែលជាបេតិកភណ្ឌទី៣ នៅក្នុងចំណោមបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់កម្ពុជាចំនួន៤ ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ រួមមាន តំបន់រមណីយដ្ឋាន​អង្គរ ប្រាសាទ​ព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។

នៅក្នុងឱកាសខួប៧ឆ្នាំនេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសម្តែងនូវហឫទ័យសោមនស្សរីករាយ និងបានចូលរួមអបអរសាទរ ហើយកោតសរសើរចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោកឱ្យបានស្ថិតស្ថេរ គង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះរាជតម្រិះព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។

ព្រះមហាក្សត្រ ក៏បានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល និងបន្តបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើឱ្យកម្ពុជាបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត។

ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានថ្លែងនូវអំណរគុណ និងការគាំទ្រជាខ្លាំងចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក និងការថែទាំបន្ត ដោយ សហប្រធាន ជាតំណាងប្រទេសបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់។

ចំណែក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញសារអបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១.ក្រុម​ប្រាសាទសំបូរ (ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល ​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកថា នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ការ​វិ​វឌ្ឍ​សំខាន់ៗ​នៅ​ក្នុងកិច្ច​ចរចានុយក្លេអ៊ែរ​អាមេរិក-អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

របបយោធា​មី​យ៉ាន់​ម៉ា​ប្រកាស​បន្ត​បទ​ឈប់​បាញ់​ដល់​ថ្ងៃ​ទី​៣០ ខែមេសា

ជីវិតកម្សាន្ដ១២ នាទីutes មុន

តួឯកស្រីក្នុង​រឿង «ក្រមុំឡិកឡក់កំលោះទុយ​មុយ​»​ នៅតែរក្សាមុខក្មេង ទោះបី​កន្លង​១៩ឆ្នាំ

ព័ត៌មានជាតិ១៩ នាទីutes មុន

សាលា​មត្តេយ្យ​ធនធាន​ សម្តេច ជា ស៊ីម ​បើក​​ថ្នាក់កម្រិត “គ”១ មួយថ្នាក់ឡើងវិញ​ ក្រោយ​ផ្អាកមួយ​រយៈដោយសារ​ខ្វះគ្រូ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ស្ថាប័ន Miss Universe ប្រកាស​​បញ្ចប់​​​តំណែង​បវរ​កញ្ញា​​លេខ៣របស់ថៃ​ ក្រោយបំពានលក្ខខណ្ឌ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៧ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ

Sokha Hotels

ព័ត៌មានពេញនិយម