ព័ត៌មានជាតិ
ខេត្តស្វាយរៀង ផ្សព្វផ្សាយពីការប្រើប្រាស់ ប.ស.ស និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋ
ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ចូលរួមក្នុងពិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ក្រោមធិបតីភាព លោក ហួត ស៉ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ម៉ែន អេង លើកឡើងថា កិច្ចប្រជុំនៅពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការគាំទ្រដល់ការអនុវត្តការងារអាទិភាពសំខាន់ទាំង២ក្នុងចំណោមការងារអាទិភាពទាំង ៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧ឱ្យកាន់តែទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ឆ្លើយទៅនឹងគោលដៅ នៃការលើកកម្ពស់សុខុមាលភាព ប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដែលជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន ។

ជាមួយគ្នានេះ លោក ហួត ស៉ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ក្នុងកម្មវិធីគោរពយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធិសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តេីមកម្មវិធីរបបសន្តិសុខសង្គមនេះឡេីង ដេីម្បីជួយសម្រួលដល់សុខទុក្ខ និងជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ។ លោក បានបន្ថែមថា ការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ គឺមិនអាចជួយពលរដ្ឋឱ្យរួចផុតពីភាពក្រីក្របានទាំងស្រុងនោះទេ គឺពលរដ្ឍ ត្រូវមានជំនាញរៀងខ្លួនដេីម្បីប្រកបរបរចិញ្ចឹមជីវិត ដោយត្រូវរៀនជំនាញបន្ថែម វគ្គខ្លីៗ ដេីម្បីបានបន្តជីវភាព និងជីវិតរបស់បងប្អូ នៗទាំងអស់គ្នា។

លោកក៏បានអំពាវនាវឱ្យពលរដ្ឋខេត្តស្វាយរៀងជួយផ្សព្វផ្សាយនូវកម្មវិធីទាំងពីរនេះឱ្យបានទូលំទូលាយដល់អ្នកស្រុកនៅតាមមូលដ្ឋានឱ្យបានដឹងព័ត៌មានទាំងអស់គ្នា៕
ដោយ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ