ព័ត៌មានជាតិ
មេទ័ពជើងគោកកម្ពុជា ទៅទស្សនកិច្ចនៅជប៉ុន ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន រយៈពេល ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន។
សេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។
ជាការកត់សម្គាល់ មុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាពេលនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏ទើបតែបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក ធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី កាលពីខែមិថុនា ទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីខែមេសា និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ជាដើម។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសមជាមួយលោក មិណូរុ គហារ៉ា (Minoru Kihara) រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុន និងលោកនាយឧត្តមសេនីយ៍ យូស៊ីជា យូស៊ីហ៊ីដិ (Yoshida Yoshihide) អគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន ហើយជួបពិភាក្សាទ្វេភាគីជាមួយសមភាគីនាយឧត្តមសេនីយ៍ យ៉ាស៊ីណូរី ម៉ូរីស៊ីតា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ សំដៅរួមចំណែកពូនជ្រំ និងជំរុញទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន”។
គួររំលឹកដែរថា កងទ័ពជើងគោកកម្ពុជា-ជប៉ុន ទើបតែបានសម្រេចសមិទ្ធផលប្រវត្តិសាស្ត្ររួមគ្នាមួយ គឺឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា