ព័ត៌មានជាតិ
ក្រសួងអប់រំ សហការភាពជាដៃគូ ជាមួយ បណ្តាញសាកលវិទ្យាល័យអាស៊ាន AUN
ក្រុមការងារ នៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោក ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា បានជួបប្រជុំជាមួយក្រុមការងារ នៃបណ្តាញសាកលវិទ្យាល័យអាស៊ាន ASEAN University Network (AUN) ដែលដឹកនាំដោយ Dr. Choltis Dhirathiti នាយកប្រតិបត្តិ នៃ AUN នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ បានផ្តោតលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងអគ្គនាយកដ្ឋានឧត្តមសិក្សា និងបណ្ដាញសាកលវិទ្យាល័យអាស៊ាន លើការកសាងសមត្ថភាព និងការអភិវឌ្ឍប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង នៃឧត្តមសិក្សាកម្ពុជា ឆ្ពោះទៅទទួលបានការទទួលស្គាល់គុណភាពកម្រិតតំបន់ ពី ASEAN University Network-Quality Assurance (AUN-QA)។

ជាលទ្ធផល ក្រុមការងារទាំងពីរបានឯកភាពគ្នាជាចម្បងលើ ផែនការកសាងសមត្ថភាពមន្ត្រីរបស់អគ្គនាយកដ្ឋានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាឱ្យមានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍ និងប្រតិបត្តិប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង និងការវាយតម្លៃ ការសរសេររបាយការណ៍ស្វ័យវាយតម្លៃកម្រិតកម្មវិធី និងកម្រិតស្ថាប័នឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការវាយតម្លៃ និងការទទួលស្គាល់គុណភាពពី AUN-QA នាពេលខាងមុខ។

ការកសាងសមត្ថភាពឧត្តមសិក្សាកម្ពុជាឱ្យមានគុណភាពកម្រិតតំបន់ និងអន្តរជាតិ ជាការឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕


-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច