ព័ត៌មានជាតិ
លោក ហេង សួរ ៖ ចាប់ពីខែសីហា ខាងមុខ មន្ត្រីរាជការ នឹងអាចចុះឈ្មោះ ប.ស.ស ដោយខ្លួនឯង តាមប្រព័ន្ធអនឡាញ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ចាប់ពីខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាអង្គភាពនីមួយៗ នឹងអាចចុះឈ្មោះជាសមាជិកបេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) ដោយខ្លួនឯងបាន តាមរយៈទូរសព្ទដៃ ឬកុំព្យូទ័រ ដោយពុំចាំបាច់មានវត្តមានមន្ត្រី ប.ស.ស. ទៀតនោះទេ។
នេះគឺជាការថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពី«ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ ដោយមានអ្នកចូលរួមប្រមាណជាង ៦០០ នាក់។
ការបញ្ជាក់របស់ លោករដ្ឋមន្ត្រី យ៉ាងនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដោយភ្ជាប់នឹងបច្ចេកវិទ្យាទំនើបសម្រាប់ភាពកាន់តែងាយស្រួល៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ