ព័ត៌មានជាតិ
៥ ឆ្នាំចុងក្រោយ សមាជិកក្រុមផលិតកម្មទុរេនខ្មែរ កើបចំណូលបានរាប់សែនដុល្លារពីដំណាំទុរេន
ប្រធានក្រុមផលិតកម្មទុរេនខ្មែរបានអះអាងថា ៥ ឆ្នាំចុងក្រោយពោលពីឆ្នាំ ២០១៩ សមាជិកក្រុមផលិតកម្មទុរេនខ្មែរ ទទួលបានជោគជ័យទ្រង់ទ្រាយធំ ជាមួយការដាំដុះដំណាំទុរេនដោយអាចកើបប្រាក់ចំណូលបានរាប់ម៉ឺនរាប់សែនដុល្លារក្នុងមួយរដូវកាល។

លោក ប៊ុន នាង គ្រូបច្ចេកទេស និងប្រធានក្រុមផលិតកម្មទុរេនខ្មែរបានគូសបញ្ជាក់ថា ក្រោយបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករពីការដាំដុះដំណាំទុរេនតាំងពីឆ្នាំ ២០១៧ មក សមាជិកកសិករដែលទទួលបានការបណ្ដុះបណ្ដាលមកដល់ពេលនេះមានជាងមួយពាន់នាក់ ដែលសុទ្ធតែជាម្ចាស់ចម្ការទុរេនមកពីតាមបណ្ដាខេត្តផ្សេងៗមានកំពត ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង រតនគីរី បាត់ដំបង ជាដើម។
លោក ប៊ុន នាង បានកត់សម្គាល់ពីជោគជ័យនៃការដាំដុះទុរេនចាប់ពីឆ្នាំ ២០១៩ ដែលធ្វើឲ្យកសិករទទួលបានផលនិងកើនប្រាក់ចំណូលយ៉ាងក្រាស់ក្រែល។

ខណៈដំណាំទុរេនជាដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងកំពុងរីកសាយដាំដុះនៅទូទាំងប្រទេស លោក ប៊ុន នាង ដែលជាអ្នកជំនាញមួយរូបលើការដាំដុះដំណាំទុរេនបានមើលឃើញថា ដំណាំទុរេនអាចដាំដុះនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា តែខុសគ្នាត្រង់ថាតំបន់ខ្លះងាយស្រួលដាំ ខណៈផលលំបាកមានកម្រិតខុសៗគ្នាតាមតំបន់នីមួយៗ៕
បន្តចុចអាន៖ ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង