Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងស្នើក្រសួងអ​ប់រំបញ្ចូលបញ្ហាគ្រឿងញៀនក្នុងវិញ្ញាសាប្រឡង

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បង្ហើបឱ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងស្នើទៅក្រសួងអប់រំ  ឱ្យសិក្សាអំពីច្បាប់ស្ដីពីការពិនិត្យគ្រឿងញៀន គុណវិបត្តិនៃគ្រឿងញៀន ដើម្បីដាក់បញ្ចូលវិញ្ញាសាអំពីគ្រឿងញៀន ទៅក្នុងការប្រឡងកម្រិតណាមួយ។ លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហើបដូច្នេះ នៅក្នុងពិធី ចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយសមាគមសិល្បករខ្មែរ ​ ស្ដីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធីដែលធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សង្កត់ធ្ងន់ដូច្នេះ ៖«យើងខ្ញុំ នឹងសំណូមពរទៅក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃក្រោយដើម្បីឱ្យសិក្សាពីច្បាប់គ្រឿងញៀន សិក្សាពីផលប៉ះពាល់គ្រឿងញៀន ថ្ងៃក្រោយអាច រឿងគ្រឿងញៀននេះ ដាក់ចូលនៅក្នុងវិញ្ញាសាប្រឡងកម្រិតណាមួយ »។  

នៅចំពោះមុខសមាជិកសមាគមសិល្បករខ្មែរ លោក នេត សាវឿន អំពាវនាវឱ្យភាគីពាក់ព័ន្ធជាពិសេសសិល្បករល្បីៗ ដែលមានកេរ្តិ៍ឈ្មោះ មានឥទ្ធិពលត្រូវជួយផ្សព្វផ្សាយពីកម្មវិធីទូរស័ព្ទដៃ NO DRUG  ទៅកាន់អ្នកគាំទ្រ និងក្រុមគ្រួសារ មិត្តភក្ដិ ជាពិសេសសិស្សនុសិស្ស ឱ្យទាញយកកម្មវិធីនោះប្រើប្រាស់បង្កើនជាចំណេះដឹង ព្រោះកម្មវិធីមួយនេះ មាននូវ​ឯកសារពន្យល់ពីច្បាប់ៗសំខាន់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន វិធានការនៃការបង្ក្រាប និងគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន។

ជាការកត់សម្គាល់ ក្រសួងអប់រំ បាននិងកំពុងដាក់បញ្ចូលមេរៀនដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន សម្រាប់គ្រូបង្រៀនទាំងកម្រិតបឋមសិក្សា និងនៅកម្រិតវិទ្យាល័យ។ ហើយគ្រូបង្រៀន ដែលបង្រៀនមុខវិជ្ជាពាក់ព័ន្ធនឹងគ្រឿងញៀន គឺយកមេរៀនដែលពាក់ព័ន្ធបញ្ហាគ្រឿងញៀន ធ្វើជាវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសជាដើម៕​

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម