Connect with us

ព័ត៌មានជាតិ

រដ្ឋទូតហ្វីលីពីន អរគុណកម្ពុជា ដែលបានគាំទ្រ និងការពារដល់ប្រជាជនហ្វីលីពីននៅកម្ពុជា​

បានផុស

នៅ

ឯកអគ្គរដ្ឋទូតហ្វីលីពីន អរគុណរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងផ្ដល់កិច្ចការពារដល់ប្រជាជនហ្វីលីពីនដែលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូត សង្ឃឹមថា កម្ពុជានឹងបន្តផ្តល់ការយកចិត្តទុកដាក់ថែមទៀតដល់ប្រជាជនហ្វីលីពីនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនពេលនេះ ក្នុងឱកាសដែលលោកស្រី ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤នេះ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីនប្រចាំកម្ពុជា។

សម្តេចតេជោ មានជំនឿថា លោកស្រី ឯកអគ្គរដ្ឋទូត នឹងខិតខំបន្តបេសកកម្មពង្រឹងចំណងមិត្តភាពកម្ពុជា-ហ្វីលីពីន និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគ្រួសារអាស៊ាន ដើម្បីចូលរួមថែរក្សាសន្តិភាព និងដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន។

នៅក្នុងជំនួបនេះ លោកស្រីអគ្គរដ្ឋទូតហ្វីលីពីន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងចាត់ទុកថា នេះជាកិត្តិយសដ៏ធំធេង របស់លោកស្រី ដែលសម្តេចបានអនុញ្ញាតឱ្យលោកស្រី បានជួបសម្តែងការគួរសម ក្រោយពីលោកស្រីបានថ្វាយសារតាំងចំពោះព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា រួចមក។ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ដែលកាន់តែរីកចម្រើន និងរឹងមាំនាពេលកន្លងមក តាមរយៈជំនួបជាបន្តបន្ទាប់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស ក្នុងឆ្នាំ២០២២ ជំនួបសម្តេចធិបតី និងលោក ប្រធានាធិបតីហ្វីលីពីន ក្នុងឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា និងចុងក្រោយបំផុតថ្មីៗនេះក្នុងឆ្នាំ២០២៤ គឺជំនួបរវាងសម្តេចធិបតី និងលោកប្រធានាធិបតីហ្វីលីពីន នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី​។

នៅចំពោះមុខសម្ដេចតេជោ ប្រធានព្រឹទ្ធសភា, លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងបានគាំទ្រ និងការពារប្រជាជនហ្វីលីពីន ដែលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។ ទន្ទឹមនឹងការអរគុណនេះ លោកស្រី ថែមទាំងបានសំណូមពរដល់សម្តេចតេជោ មេត្តាបន្តជួយគាំទ្រ និងផ្តល់ការយកចិត្តទុកដាក់ដល់សហគមន៍ប្រជាជនហ្វីលីពីនដែលកំពុងធ្វើការ និងរស់នៅជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេស កម្ពុជា ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេស​ បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកសាសនា។

ឆ្លើយតបលើសំណើនេះ សម្តេចតេជោ បានប្រាប់ទៅលោកស្រីឯកអគ្គរដ្ឋទូត ថា កម្ពុជា នឹងបន្តយកចិត្តទុកដាក់ និងការពាររាល់ផលប្រយោជន៍សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពសុខសាន្ត។

លោកស្រី រីដា អែន ខាំមែល ភីម៉ាយយូ ក៏បានជម្រាបជូនសម្ដេចតេជោ ប្រធានព្រឹទ្ធសភា នូវការប្ដេជ្ញាចិត្តរបស់លោកស្រី ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា នឹងខិតខំ​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ​ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ បើតាមលកស្រីរដ្ឋទូត នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្នគឺមានក្រុមហ៊ុនហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាលើផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ ខណៈអ្នកវិនិយោគហ្វីលីពីន ក៏កំពុងសម្លឹងមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យសំណង់ អាហារ និងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំ ជាដើម។

ក្នុងទំនាក់ទំនងទ្វេភាគី លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនសម្ដេចតេជោ ដែរថា ក្នុងឆ្នាំនេះ ហ្វីលីពីន នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការនេះ នៅទីក្រុងម៉ានីល ដើម្បីពិនិត្យ និងកំណត់ឡើងវិញនូវផែនការសកម្មភាព និងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ខណៈកម្ពុជា និងហ្វីលីពីន បានរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន៤ដងរួចមកហើយ ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម