ព័ត៌មានជាតិ
កសិករក្នុងខេត្តបាត់ដំបង និយាយពីការធ្វើកសិកម្ម ប្រឈមការប្រែប្រួលអាកាសធាតុ
នៅតាមបណ្តាស្រុកជាគោលដៅកសិកម្មមួយចំនួនក្នុងខេត្តបាត់ដំបង ឆ្លងកាត់ពីភូមិមួយទៅភូមិមួយសម្លេងត្រាក់ទ័រដែលជាគ្រឿងចក្រសម្រាប់បម្រើដល់វិស័យកសិកម្ម បានបញ្ចេញសម្លេងពាសពេញភូមិ ដែលកំពុងមមាញឹកប្រកបរបរកសិកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិកររៀងៗខ្លួន ហាក់នៅមិនទាន់បិទបញ្ចប់នៃរដូវកាលដាំដុះនោះនៅឡើយ បើទោះបីការដាំដុះ តាមទម្លាប់របស់កសិករ ត្រូវបានកន្លងផុត ក៏សម្លេងត្រាក់ទរមិនទាន់ស្ងប់ស្ងាត់នៅឡើយដែរ។

ជាក់ស្តែងស្រុកចំនួន ២ ជាប់ព្រំប្រទល់គ្នាគឺ ស្រុកបាណន់ និងស្រុកសំឡូត នៃខេត្តបាត់ដំបង ប្រជាកសិករកំពុងមមា ញឹក ក្នុងនោះមានខ្លះកំពុងភ្ជួរដី និងខ្លះទៀតកំពុងដាំបន្តលើដំណាំពេញនិយមចំនួន ២ ប្រភេទ គឺ ដំឡូងមី និងពោតក្រហម ក្រៅពីដំណាំស្រូវ ដែលប្រជាកសិករបានពឹងផ្អែកលើជីវភាពគ្រួសារ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយកសិករខ្លះក៏សេសសល់ថវិកា សាងសង់ផ្ទះបានយ៉ាងសមរម្យផងដែរនៅតាមទីជនបទអ្នកចម្ការ។
អ្នកស្រី សួន សាឃឿន រស់នៅភូមិទួល ឃុំចែងមាជ័យ ស្រុកបាណន់ បានលើកឡើងថា ដំឡូងមីអ្នកស្រីបានលូតលាស់បានកម្ពស់ប្រហែល ៥ តិក ដែលនេះជាការដាំលើកទី ២ បន្ទាប់ពីលើកទីមួយបានងាប់ខូចទាំងស្រុងដែលអ្នកស្រីបានដាំពីពាក់កណ្តាលខែមីនា។
អ្នកស្រីក៏បានខ្ចីលុយគេខ្លះ រួមថវិកាខ្លួនឯងសេសសល់តិចតូច ទើបបានភ្ជួរនិងដាំបានលូតលាស់បានប៉ុណ្ណេះ។ អ្នកស្រីសង្ឃឹមថា លើកនេះអាចនឹងបានទទួលផលឡើងវិញ។ តែយ៉ាងណាអ្នកស្រីក៏នៅតែបារម្ភ ព្រោះប៉ុន្មានថ្ងៃនេះដាច់ទឹកភ្លៀង ហើយមានកម្តៅខ្លាំង បើមានភ្លៀងធ្លាក់ក៏ធ្លាក់តាមកន្លែងដែរ។
មិនខុសគ្នាប៉ុន្មាន កសិករម្នាក់ទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នា គឺអ្នកស្រី វ៉ាន់ថា ដែលកំពុងដាំពោតនិងសណ្តែកក៏លើកឡើងពីបញ្ហាប្រឈមដែរ បើមិនមានភ្លៀងធ្លាក់ ហើយកម្តៅបានអូសបន្លាយយូរថ្ងៃបន្តទៀត។
អ្នកស្រីបន្តថា “ការដាំលើកទី២នេះ ដោយសារមានភ្លៀងធ្លាក់បានខ្លះៗទើបធ្វើឲ្យពោតបានដុះលូតលាស់ស្រុះគ្នា តែក្រោយពីពោតនិងសណ្តែកដាំបានបន្តិច ក៏ស្រាប់តែមេឃរាំងស្ងួតវិញ ដែលធ្វើឲ្យអ្នកស្រីព្រួយបារម្ភ បើ ២-៣ ថ្ងៃទៀត មានធ្លាក់ភ្លៀងត្រឹមតិចតួចក៏អាចសង្ឃឹមខ្លះដែរ។

យ៉ាងណាមិញ មន្ត្រីកសិកម្មខេត្តបាត់ដំបង លោក ហេង សិទ្ទ បានពន្យល់ថា ការខូចខាតផលដំណាំរបស់កសិករកន្លងមក ដោយសារការអនុវត្តមិនស្របតាមបទដ្ឋានបច្ចេកទេស មានន័យថាកសិករដាំដុះដោយផ្សងព្រេង ដោយសារខ្វះព័ត៌មានគ្រប់ជ្រុងជ្រោយពីអាកាសធាតុដែលត្រូវបានផ្សព្វផ្សាយណែនាំដោយក្រសួង ឬមន្ទីរជំនាញយ៉ាងទូលំទូលាយ ទើបបង្កឲ្យខូចខាតផ្ទួនៗបែបនេះ។
លោកថា ដំឡូងមី ចាប់ប្រមូលផលចាប់ពី ១០ ខែឡើង ហើយសម្រាប់ដំណាំពោត ការប្រមូលផលក្នុងរយះពេល ១២០ ថ្ងៃ ហើយការប៉ះពាល់នេះដោយសារតែកសិករ ប្រញ៉ាប់ធ្វើការដាំដុះបន្តឲ្យបានទទួលផល ២ ដងក្នុងមួយរដូវកាល ទើបសម្រុកដាំដុះក្នុងចន្លោះខែ ៣ និងដើមខែ ៤ ដែលជាអំឡុងពេលមិនទាន់អំណោយផលពីអាកាសធាតុនៅឡើយ។
លោកបន្តថា ឆ្នាំនេះកសិករទើបដាំដំឡូងមីបានជាង ៧ មុឺនហិកតាប៉ុណ្ណោះ ខណះផ្ទៃដីដាំដុះក្នុងផែនការមានទំហំ ១០ មុឺន ហិកតា ខណៈដំណាំពោតឆ្នាំនេះក៏ទើបតែបានដាំក្រោម ៥០ ភាគរយនៃផ្ទៃដីសរុបប៉ុណ្ណោះ។ ចំពោះការវាយតម្លៃថាតើក្នុងឆ្នាំនេះកសិករធ្វើដំណាំពោតនិងដំឡូងមីបានប៉ុន្មានភាគរយនោះនៅឡើយ មន្រ្តីកសិកម្មខេត្តបាត់ដំបងបានលើកឡើងថា ត្រូវង់ចាំមើលការដាំដុះបន្តក្នងវគ្គទី២ ក្នុងអំឡុងខែ ៨ និងខែ ៩ ខាងមុខនេះសិន តើដំណាំពោត និងដំឡូងមី កសិករបានដាំដុះបានកម្រឹតណា ជាពិសេសដំណាំពោត ដែលអាចដាំដុះបាន ២ ដងក្នុងរយះពេល១ឆ្នាំ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត