ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង មើលឃើញពីបញ្ហាមួយចំនួន ក្នុង និងក្រៅផ្សារដងទង់
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមើលឃើញពីបញ្ហាមួយចំនួនក្នុង និងក្រៅផ្សារដងទង់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ គ្រាសោភ័ណភាពបរិស្ថានអនាម័យមិនទាន់មានរបៀបរៀបរយល្អប្រសើរ។

សកម្មភាព នៃការលក់ដូរហៀរពេញផ្លូវ ការចតយានយន្តបែបអនាធិបតេយ្យ និងការមិនចុះសម្រុងគ្នារវាងអាជីវករ និងអាជីវករ ត្រូវបានលោកស្រីអភិបាលខេត្តកោះកុង កំពុងមើលឃើញ ហើយបញ្ជាឱ្យមន្ទីរជំនាញ ពិសេសអាជ្ញាធរក្រុងខេមរភូមិន្ទ បន្តយកចិត្តទុកដាក់ដោះស្រាយឡើងវិញ។
លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង ថ្លែងក្រោយអមដំណើរ លោកស្រី មិថុនា ភូថង ចុះពិនិត្យស្ថានភាពជាក់ស្តែងផ្សារដងទង់ បានលើកឡើង ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ ថា លោកស្រីអភិបាលខេត្ត យល់ថា ការលក់ដូរគ្មានសណ្ដាប់ធ្នាប់ល្អនេះ បង្កឱ្យបាត់បង់សោភណភាពបរិស្ថានទីក្រុង គប្បីដោះស្រាយតាមច្បាប់ ដើម្បីលើកកម្ពស់មុខមាត់ទីក្រុង និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត ឬទិញទំនិញផ្សេងៗ។

លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ដែរថា តំបន់អគារពាណិជ្ជកម្មជាប់ផ្សារដងទង់ ក៏ត្រូវមានវិធានការឱ្យលក់ដូរតាមគំនូសដែលបានកំណត់កាលពីកន្លងទៅ ករណីបន្តបំពាននឹងទទួលខុសត្រូវចំពោះមុខអាជ្ញាធរសមត្ថកិច្ច។ នៅសល់តែ ១ ឆ្នាំទៀត ប្រធានផ្សារដងទង់ នឹងអស់សិទ្ធិវិនិយោគ ដោយជំនួសអ្នកថ្មី អាជ្ញាធរខេត្ត ក្រុង និងមន្ទីរពាក់ព័ន្ធ ដាក់ចេញជាគោលការណ៍លើការអភិវឌ្ឍផ្សារដងទង់តាមចក្ខុវិស័យ។
បញ្ហានេះ ត្រូវបាន លោក ឈឹម ចិន អភិបាលស្ដីទីក្រុងខេមរភូមិន្ទ ទទួលយកបទបញ្ជា ហើយកោះប្រជុំគណៈបញ្ជាការឯកភាពក្រុង កំណត់យកវិធានការដោះស្រាយតាមជំហានឡើងវិញ សំដៅរំដោះភាពអនាធិបតេយ្យដែលកំពុងប្រឈមនេះ។

កន្លងទៅ អាជ្ញាធរសមត្ថកិច្ច ធ្លាប់បានរៀបចំសណ្ដាប់ធ្នាប់បានល្អប្រសើរជាច្រើនលើកច្រើនសាមក ហើយ ជាក់ស្តែងមានភាពល្អប្រសើរបានតែបន្តិចប៉ុណ្ណោះ ក៏បញ្ហាអសកម្ម និងការលក់ដូរបែបអនាធិបតេយ្យបានកើតឡើងវិញដដែល ព្រោះតែបញ្ហាខុសប្រក្រតីគ្រប់បែបយ៉ាង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ