Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​ចុះ​ផ្សព្វផ្សាយ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​២​របស់​រាជរដ្ឋាភិបាល នៅ​ខេត្តស្វាយរៀង

បានផុស

នៅ

ស្វាយរៀង ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ ស្ដីពី “​ការអនុវត្ត​រប​បស​ន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ និង “​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​” នៅ​សាលាខេត្ត​ស្វាយរៀង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខេត្តស្វាយរៀង សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ សរុប ៣២៦ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាស​នោះ លោក ហួត ស៊ី​នាដ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុង​ក្របខណ្ឌ​នៃ​ការប្រកាស​ដាក់ឱ្យអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ “​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​” និង “​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​” ដែលជា​ការងារ​អាទិភាព​សំខាន់​ចំនួន ២ ក្នុងចំណោម​ការងារ​អា​ទិ​ភាព​ចំនួន ៦ នៃ​កម្មវិធី​ន​យោ​យ​បាយ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព​ប្រជាជន បង្កើន​ឱកាស​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាជន​។​

​ដើម្បី​សម្រេច​ឱ្យបាន​ជោគជ័យ​សម្រាប់​ការងារ​អាទិភាព​ទាំងពីរ​នេះ លោក​រដ្ឋលេខាធិកា​រ បានស្នើ ថ្នាក់ដឹកនាំ​ទទួលបន្ទុក​, រដ្ឋបាលខេត្ត​, អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​, ដៃគូ​អភិវឌ្ឍន៍​, សមាគម​, មន្ទីរ​,​អង្គភាព​ជុំវិញ​ខេត្ត និង​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស ក្រុមប្រឹក្សា​, ស្មៀន​, និង​មេ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ឃុំ សង្កាត់ សូម​ចូលរួម​សហការ​ក្នុងការ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​កម្មវិធី​នេះ ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ទទួលបាន​គាំទ្រ និង​ទទួល​អត្ថប្រយោជន៍​ឱ្យ​បានជា​អតិបរមា​ពី​កម្មវិធី​ទាំងពីរ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ វិនាទី មុន

ក្រុមហ៊ុន​ធំៗ ១២ បន្ត​សហការ​ជាមួយ NEA នាំយក​ឱកាស​ការងារ​ថ្មី​ជាង ៧០០ កន្លែង នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ

ព័ត៌មានជាតិ៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​ចុះ​ផ្សព្វផ្សាយ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​២​របស់​រាជរដ្ឋាភិបាល នៅ​ខេត្តស្វាយរៀង

ព័ត៌មានជាតិ៥២ នាទី មុន

ប្រតិបត្តិការឆែកឆេរ៖ លោក ស សុខា ថា រកឃើញអាវុធ គ្រឿងញៀន និងសម្ភារៈផ្សេងទៀតក្នុងពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ត្រៀម​បិទ​ហាង​ទំនិញ​រួច​ពន្ធ​ទាំង​​អស់​នៅតាម​ព្រលាន​យន្តហោះ

សុខភាព១ ម៉ោង មុន

ក្មេងស្រី ៥ឆ្នាំ វិជ្ជមានផ្ដាសាយបក្សី បន្ទាប់មាន់ទាងាប់ក្នុងភូមិ

Sokha Hotels

ព័ត៌មានពេញនិយម