ព័ត៌មានជាតិ
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
កាលពីឆ្នាំមុន គឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ តារាសម្ដែងជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព ដោយរោគាពាធ ចំណែកនៅឆ្នាំនេះ គឺនៅថ្ងៃទី០៧ ខែកក្កដា លោក គន្ធ ជីវ័ន្ត ពិធីករកីឡាមានប្រជាប្រិយភាព បានទទួលមរណភាពដោយសារតែជំងឺមហារីកអណ្ដាត។ ដំណឹងនៃសាច់ញាតិជាឳពុក និងកូន រវាងលោក គន្ធ តារាវណ្ណ និងលោក គន្ធ ជីវ័ន្ធ ត្រូវបានបញ្ជាក់ឱ្យដឹងដោយទំព័រហ្វេសប៊ុកក្រុមព្រះសុរិយា នាល្ងាចថ្ងៃ០៨ ខែកក្កដា។
ទំព័រហ្វេសប៊ុកក្រុមព្រះសុរិយា សរសេរដូច្នេះ ៖«ពិតជាមានការរន្ធត់ជាខ្លាំង មួយឆ្នាំ ស្លាប់ម្នាក់សូមរំលែកទុក្ខ ដ៏មហាសែនសោកសៅរកទីបំផុតគ្មាន ចំពោះក្រុមគ្រួសារនៃត្រកូលគន្ធ ដែលកាលពីឆ្នាំ២០២៣តារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ ដែលត្រូវជាឪពុកបង្កេីត លោកគន្ធ ជីវ័ន្ត បានទទួលមរណភាព។ ស្រាប់តែម្សិលមិញនេះ (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤)លោក គន្ធ ជីវ័ន្ត ជាកូនប្រុសរបស់តារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ និងជាអធិប្បាយដ៏ល្បីល្បាញក្មុងវិស័យកីឡាប្រចាំប្រទេសកម្ពុជាបានទទួលមរណភាព »។
គួរឱ្យដឹងថា តារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ជាតារាសម្ដែងល្បីឈ្មោះតាំងតែពីអំឡុងឆ្នាំ១៩៨៦។ គេស្គាល់លោកថា ជាអតីតតួអង្គសម្ដែងស្ដេចដ៏ល្អបំផុតនៅដើមទសវត្សរ៍ឆ្នាំ២០០០ តួយ៉ាងដូចជានៅក្នុងរឿងធនញ្ជ័យជាដើម។ លោក បានសម្រាកពីសកម្មភាពសិល្បៈនៅពេលដែលកម្ពុជា ជួបប្រទះវិបត្តិកូវីដ១៩។
ក្រោយមរណភាពរបស់លោក គន្ធ ជីវ័ន្ត ព្រោះជំងឺមហារីកអណ្ដាត លោក ស៊ីថូ ណាថាន់ ពិធីករធ្លាប់រួមការងារជាមួយគ្នាបានទម្លាយឱ្យដឹងថា លោក គន្ធ ជីវ័ន្ត កើតមានជំងឺជាយូរមកហើយ តែលោកមិនឲ្យទម្លាយព័ត៌មានឲ្យមហាជនបានដឹងឡើយ។ តាមលោក ស៊ីថូ ណាថាន់ មូលហេតុដែលលោក គន្ធ ជីវ័ន្ធ មិនចង់ទម្លាយ ព្រោះលោកចង់លាចាកលោកនេះដោយសុខសាន្ត។
មុនការស្លាប់មកដល់រយៈពេលជិត១ខែ លោក គន្ធ ជីវ័ន្ត បានបង្ហោះសារចុងក្រោយបំផុតគឺកាលពី១១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានខ្លឹមសារពោរពេញក្តីស្រឡាញ់ គោរព និងសន្តោប្រណីរវាងក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិ ហើយលោកក៏សូមការអធ្យាស្រ័យ ប្រសិនបើការចាកចេញរបស់លោកមិនបានលា។
លោកបានសរសេរថា ៖«ផែនដីអើយ អ្នកពោរពេញដោយមនោសញ្ចេតនាណាស់។ អ្នកផ្តល់ស្នាមអនុស្សារីយ៍ច្រើនណាស់ ខ្ញុំស្រលាញ់អ្នក។ អ្នកបានផ្តល់សង្គមគ្រួសារដ៍គួរអោយស្រលាញ់។ អ្នកផ្តល់សង្គមញត្តិដែលគួរជាទីគោរព។ អ្នកផ្តល់សង្គមការងារគួរជាទីរាប់អានរាក់ទាក់។ អ្នកបានផ្តល់សង្គមជាតិគួរជាទីគោរពណាស់។ បើថ្ងៃណាមួយខ្ញុំចាកចេញពីអ្នកដោយមិនបានលានោះ សូមអ្នកកុំខឹងនឹងខ្ញុំណា ព្រោះខ្ញុំមាននិស្ស័យត្រឹមប៉ុណ្ណឹង។ ចាំណាខ្ញុំនៅតែនឹក នឹក នឹក ហើយស្រលាញ់អ្នក »។
សពរបស់លោក គន្ធ ជីវ័ន្ត តម្កល់ទុកនៅវត្តក្រាំងធ្នង់ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងធ្វើពិធីបូជា នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់