ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រជុំតាមដានវឌ្ឍនភាពការងារវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល
ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល ដឹកនាំដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

កិច្ចប្រជុំនេះបានបែងចែកជា ៣ របៀបវារៈ សម្រាប់ជាមូលដ្ឋានរាយការណ៍រួមមាន (១) ការធ្វើវឌ្ឍនភាពលើរបាយការណ៍វិភាគមុខងារ (២) វឌ្ឍនភាពលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន និង (៣) វឌ្ឍនភាពលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាល។
ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា គោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីតាមដានវឌ្ឍនភាពការងារផង ដកស្រង់បទពិសោធ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំង និងដាក់ចេញទិសដៅរួមគ្នាដើម្បីប្រសិទ្ធភាព និងគុណភាពការងារ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន។

បន្ទាប់ពីទទួលជ្រាបរបាយការណ៍វឌ្ឍនភាពលើការងារនីមួយៗ អង្គប្រជុំ បានពិភាក្សាផ្តល់ធាតុចូល ក្នុងគោលដៅចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលបានជួបប្រទះ ហើយដាក់ទិសដៅបន្ត ទៅលើការងារចំពោះមុខ។ ក្នុងនោះស្មារតីអង្គប្រជុំបានលើកឡើងអំពីការបន្តអនុវត្តការងារដែលនៅសេសសល់ដូចជា ការបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដែលចាំបាច់, ការបន្តធ្វើបច្ចុប្បន្នភាពបញ្ចូលទិន្នន័យមន្ត្រីរាជការស៊ីវិលក្នុងប្រព័ន្ធ (HRMIS), ការរៀបចំយន្តការគាំទ្រ និងលើកទឹកចិត្តមន្ត្រីអនុវត្តការងារ, ការបន្តពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសដែលចុះអនុវត្តការងារ និងការពិនិត្យ វាយតម្លៃ ហើយវេចខ្ចប់របាយការណ៍ រាយការណ៍បន្តជូនថ្នាក់ដឹកនាំ និងសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំការងារជាបន្តបន្ទាប់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្តថា “យើង (មន្ត្រីក្រសួងមុខងារសាធារណៈ) ត្រូវបន្តភាពជាគំរូជាប្រចាំ ព្រោះនេះជាឧត្ដមភាព នៃមន្ត្រីរាជការដែលយើងមានស្រាប់ហើយ ខណៈការងារកែទម្រង់រដ្ឋបាលសាធារណៈ បានបាញ់ឆ្ពោះមកកាន់ក្រសួងមុខងារសាធារណៈ ដែលអង្គភាពដឹកនាំអនុវត្តផង។ … “មន្ត្រីយើងពិតជាបានឆ្លងកាត់ការលំបាក មានការខិតខំប្រឹងប្រែង និងមានភាពអំណត់ ព្រោះការងារទាំងអស់ដែលយើងលើកយកមកពិភាក្សាទាំងអស់នេះ ជាកិច្ចការលំបាក ត្រូវការពេលវេលា ទាមទារការសហការទាំងក្នុង និងក្រៅ ហើយត្រូវការអនុវត្តជាជំហានៗ”។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ទាំងអស់នេះហើយ ជាការអនុវត្តតាមគោលការណ៍ «រៀបចំផ្ទះរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយ»។

សូមជម្រាបថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលប្រជុំ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក នៃគណៈកម្មការប្រតិបត្តិ នៃ គ.វ.រ និងក្រុមការងារបច្ចេកទេសទាំងអស់មានចំនួនសរុប ៦៧ រូប៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ