ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានជននៅពីក្រោយបទល្មើសធនធានធម្មជាតិឱ្យប្រញាប់ដកខ្លួន
ប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានព្រមានជនទាំងឡាយណា មិនថាមន្ត្រី ឬឈ្មួញ ដែលនៅពីក្រោយបទល្មើសធនធានធម្មជាតិ ឱ្យប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់ខូចអនាគត។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេង ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទ ជាដើម ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។
ការព្រមានរបស់ប្រមុខក្រសួងមហាផ្ទៃខាងលើ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ធំថ្មី កាលពីរសៀលថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងការព្រមាននេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានរម្លឹកថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះឱ្យរដ្ឋបាលខេត្តទាំងអស់នូវបទបញ្ជាដ៏ម៉ឺម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ។

ជាការកត់សម្គាល់ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងបរិស្ថាន កាលពីខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។ សម្តេចធិបតី បានបញ្ជាឱ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរព័ន្ធ ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់ទម្រង់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានព្រមានដកហូតតំណែងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ប្រសិន បើរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅតាមមូលដ្ឋាននានាផងដែរ។ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ កាលពីខែមីនា ឆ្នាំ ២០២៤ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ក៏មិនខុសពីនីតិកាលចាស់នោះទេ ពោលនៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់ ក្នុងការទៅទន្ទ្រានដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិបែបនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាមេទ័ពជួរមុខដ៏សំខាន់ក្នុងការទប់ស្កាត់ ប៉ុន្តែកន្លងមក សម្ដេច សង្កេតឃើញថា រាល់ប្រតិបត្តិការបង្ក្រាប គឺសុទ្ធតែកម្លាំងមកពីថ្នាក់ជាតិ។ ត្រង់ចំណុចនេះ សម្ដេចធិបតី បានដាក់ចេញវិធានការថ្មី ដោយប្រគល់ការទទួលខុសត្រូវលើការ ងារបង្ការ ទប់ស្កាត់បទល្មើសនេះ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិតែម្ដង ហើយប្រសិនបើអនុវត្តមិនមានប្រសិទ្ធភាពទេនោះ សម្ដេច នឹងពិចារណាក្នុងការផ្លាស់ប្ដូរ ឬតែងតាំងអ្នកថ្មីជំនួស៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?