Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៤ ម៉ឺន ៦ ពាន់កន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រមាណ​ជាង ៤ ម៉ឺន ៦ ពាន់​កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា ​បច្ចុប្បន្ន​នេះ​ ក្រសួង​ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ​៤៦ ២៧៨​ កន្លែង​ សម្រាប់​បម្រើ​ទៅលើ​វិស័យ​ធំៗ​ ចំនួន​ ៣ ​ក្នុងនោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ​៣៤ ៧០២​ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន​ ៤ ៥៦០​ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ​៧ ០១៦​ កន្លែង។

ក្នុងនោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន​ ៣ ១៨៦​ កន្លែង ខេត្ត​កំពង់ស្ពឺ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម​ ១១ ១៣៤ ​កន្លែង​។​ ខេត្ត​ក្រចេះ​មាន​តម្រូវការ​ផ្នែក​កសិកម្ម ៣ ៥០០ កន្លែង។ រាជធានី​ភ្នំពេញ​មាន ​១០ ៥៩៥ កន្លែង ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​ ៨ ៨១០ កន្លែង និង​ផ្នែក​សេវាកម្ម ១ ៧៨៥ កន្លែង។

ខេត្ត​ស្វាយរៀង​មាន​ចំនួន​ ១០ ៨៥៥​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន ​៩ ៤៣៦ ​កន្លែង​ និង​សេវាកម្ម​ ១ ៤១៩ កន្លែង។ ខេត្តកណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម​ ១ ១១០ កន្លែង។ ខេត្តតាកែវ​មាន ​៣ ៦៦១​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ ៣ ៦២៤​ កន្លែង​ និង​សេវាកម្ម ៣៧ កន្លែង។ កំពង់ចាម​មាន​តម្រូវការ​ ៣២៣​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ ២០០ ​កន្លែង និង​សេវាកម្ម​ ១២៣​ កន្លែង​។​ ខេត្ត​បន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ៦៤៥ ​កន្លែង ​ក្នុងនោះ​ផ្នែក​វិស័យ​ឧស្សាហកម្ម​ ២២៦​ កន្លែង ​និង​សេវាកម្ម​ ៤១៩​ កន្លែង។​ ខេត្ត​ស្ទឹងត្រែង ៣២៨ កន្លែង ក្នុង​នោះ​សេវាកម្ម​ ២៨​ និង​កសិកម្ម​ ៣០០​ កន្លែង ​និង​ខេត្ត​ផ្សេងៗ​ មាន​ ៩៤១​ កន្លែង ​ក្នុងនោះ​ឧស្សាហកម្ម​មាន​ ១៦២​ កន្លែង សេវាកម្ម​ ៧៤៩​ កន្លែង និង​កសិកម្ម ៣០ កន្លែង។

ក្រសួង​ការងារ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជាង​ ៤ ​ម៉ឺន ​៦​ ពាន់​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ​១០ ​រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន ​២៤ ១៤២​ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន​ ៩ ៩៨៦ កន្លែង​កម្មករ​ក្នុង​ផលិតកម្ម​ចំនួន ​៦ ៨៥០​ កន្លែង អ្នកធ្វើការ​ក្នុង​កាស៊ីណូ​ ១ ២៤០ កន្លែង ​មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ​៨៧២ ​កន្លែង ​អ្នកទទួល​បញ្ចាំ​ និង​អ្នក​ចងការ​ប្រាក់​ ៥៣៨​ កន្លែង អ្នកធ្វើការ​ផ្នែក​សិប្បកម្ម​ខាង​សម្ភារៈ​វាយនភណ្ឌ​ធ្វើ​ពី​ស្បែក​ ៥០០ ​កន្លែង ​អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែក​ជើង ៤៩៥ កន្លែង កម្មករ​វេច​ខ្ចប់​ដោយ​ដៃ ៤០៥ កន្លែង អ្នកបច្ចេកទេស​ត្រួតពិនិត្យ​ដំណើរការ​ផលិត ៣៥៣ កន្លែង និង​មុខរបរ​ផ្សេងៗ ៣ ៨៩៧ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម