ព័ត៌មានជាតិ
រដ្ឋ មានសមត្ថភាពដាំកូនឈើ ៥០ ម៉ឺនដើមក្នុងមួយឆ្នាំ
រាជរដ្ឋាភិបាល ដាំកូនឈើចំនួន ៣ ពាន់ដើម នៅលើផ្ទៃដី ៣ ហិកតា នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ ដែលជាថ្ងៃ រុក្ខទិវា លើកទី ២៩។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្នុងពិធី រុក្ខទិវា នៅថ្ងៃទី ០៩ ខែកក្កដានេះថា ក្នុងឆ្នាំ ២០២៤ រដ្ឋបាលព្រៃឈើទើបបញ្ចប់ការដាំដុះឈើចម្រុះចំនួន ១ ម៉ឺន ៦ ពាន់ ៥ រយដើម លើផ្ទៃដី ១០ ហិកតា ស្ថិតនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

គិតត្រឹមឆ្នាំ ២០២៤ ពិធីរុក្ខទិវា បានបង្កើតជាសួនសរុប ៤៧៥ ហិកតា នៅតាមបណ្ដារាជធានី-ខេត្តចំនួន ១៤ និងបង្កើតជាចម្ការជាង ៨ ម៉ឺនហិកតា និងសួនសារធារណៈជាច្រើនទៀត នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។
លោក ឌិត ទីណា បានថ្លែងឱ្យដឹងទៀតថា រដ្ឋបាលព្រៃឈើបានបណ្ដុះ និងដាំកូនឈើ បានចំនួន ២០,៥០ លានដើម តាមរយៈថវិការដ្ឋគិតត្រឹមឆ្នាំ ២០២៤ ជាមួយនឹងសមត្ថភាពបណ្ដុះកូនឈើដើម្បីដាំ និងចែកចាយ ៥០ ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈកូនឈើរាប់លានដើមផ្សេងទៀត ត្រូវបានបណ្ដុះ និងដាំដោយប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ