ព័ត៌មានជាតិ
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង
ជុំវិញគម្រោងប្រែក្លាយបឹងតាមោក ឱ្យក្លាយទៅជាឧទ្យានជាតិបៃតងនៅតាមទីសាធារណៈ ដើម្បីជាការរួមចំណែកធ្វើឱ្យទីក្រុងកាន់តែមានសោភពភាពស្រស់ស្អាត ស្របតាមគំនិតផ្ដួចផ្ដើមពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មន្រ្តីក្រសួងបរិស្ថានបានលើកសំណើពីសាលាក្រុងភ្នំពេញដែលស្នើសុំកូនឈើរាប់ម៉ឺនដើម ដើម្បីយកទៅដាំនៅតំបន់បឹងតាមោកដែលគ្រោងរៀបចំជាឧទ្យានបៃតងនៅពេលខាងមុខ។

ក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅថ្មីៗនេះ លោក សាម អ៉ីន រដ្ឋលេខាធិការបានលើកឡើងថា «យើងបានដឹងពីគម្រោងប្រែក្លាយបឹងតាមោក ដោយសាលាក្រុងភ្នំពេញមានផែនការរៀបចំឱ្យក្លាយទៅជាឧទ្យានជាតិសម្រាប់រាជធានីភ្នំពេញលើផ្ទៃដីប្រមាណ ៧៥ ហិតា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧។ សម្រាប់សកម្មភាពនេះដែរ សាលាក្រុងភ្នំពេញក៏បានដាក់សំណើសុំកូនឈើដល់ក្រសួងបរិស្ថានរួចរាល់ហើយដែរ ដើម្បីយកទៅដាំនៅទីនោះ»។
លោក សាម អ៉ីន បានគូសបញ្ជាក់ថា សម្រាប់ផែនការដាំដើមឈើនៅតំបន់បឹងតាមោកនេះ ជំហានទី១ ក្រសួងបរិស្ថាននឹងប្រគល់ជូនកូនឈើប្រមាណជាង ៣ ម៉ឺនដើម ដល់សាលាក្រុងភ្នំពេញ ដើម្បីយកទៅដាំនៅតំបន់បឹងតាមោក នៅលើផ្ទៃដីប្រមាណ ៧៥ ហិតា។
លោកបន្តថា ការដាំដើមឈើនៅទីតាំងសាធារណៈជាគំនិតល្អមួយ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានសួនបៃតងសម្រាប់ពលរដ្ឋអាចទៅលម្ហែកម្សាន្ត។
ដោយឡែកឆ្លើយតបសំណួរ «កម្ពុជាថ្មី» ជុំវិញការជំរុញដាំកូនឈើលំអរតាមដងផ្លូវនៅរាជធានីភ្នំពេញ លោក សាម អ៉ីន មានប្រសាសន៍ថា គួរជ្រើសរើសដើមឈើប្រភេទណាដែលដាំទៅហើយមានភាពទាក់ទាញ ស្រស់ស្អាត និងអាចស្រូបទាញកាបូន ជួយកាត់បន្ថយការបំពុលដល់បរិស្ថាបាន។
ជាមន្រ្តីបច្ចេកទេស លោកបានចង្អុលបង្ហាញកូនឈើ ៥ ប្រភេទ ដែលគួរតែបង្កើនសកម្មភាពបណ្តុះ ជាពិសេសដាំលំអរនៅតាមដងផ្លូវដើម្បីឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
តាមការកត់សម្គាល់លោកមើលឃើញថា នៅក្នុងរាជធានីភ្នំពេញ មានការដាំប្រភេទដើមឈើមួយចំនួនដូចជា ដើមគីនីន ដែលដើមឈើប្រភេទនេះ ក៏មានសម្រស់ស្រស់ស្អាតមួយផ្នែកដែរ។ ដោយឡែក ដើមត្របែកព្រៃ ដើមសាគូរ៉ា ដើមក្ងោក ក៏សុទ្ធតែជាប្រភេទដើមឈើមានភាពស្រស់ស្អាត រួមចំណែកផ្តល់សោភណភាពទីក្រុង ផ្តល់ជាម្លប់ផង និងជួយស្រូបកាបូនពីបរិយាកាសផង។

«ដូច្នេះ ខ្ញុំគិតថា ដើមឈើប៉ុន្មានប្រភេទនេះ យើងគួរតែជំរុញសកម្មភាពនៅក្នុងការបណ្តុះបន្ថែមទៀត ដើម្បីផ្តល់ជូនដល់អាជ្ញាធរដែនដីយកទៅដាំ ដែលផ្តើមចេញពីរាជធានីភ្នំពេញទៅតាមតំបន់ទីប្រជុំជន និងតាមបណ្តារាជធានី-ខេត្ត ផ្សេងៗទៀត»។ លោក សាម អ៉ីន បន្ថែមបែបនេះ។
ជាមួយគ្នានេះ មន្រ្តីក្រសួងបរិស្ថានរូបនេះ ក៏បានលើកពីការដាំដើមត្នោត ក្រោយឃើញមានក្រុមយុវជន ចង់យកទៅដាំតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ដែលដើមត្នោតត្រូវបានចាត់ទុកថាជាអត្តសញ្ញាណខ្មែរមួយ ដូច្នេះលោកគិតថា នេះក៏ជាគំនិតមួយដ៏ល្អក្នុងការបង្ហាញទៅកាន់ប្រទេសជិតខាង៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ