Connect with us

ព័ត៌មានជាតិ

ប ស ស បន្តចុះផ្សព្វផ្សាយផ្នែកថែទាំសុខភាពសម្រាប់អ្នកក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈនៅខេត្តស្ទឹងត្រែង

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបន្តចុះផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ជាមន្ត្រី​សាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីឱ្យពួកគេធ្វើបណ្ណ ប.ស.ស.​ទទួល​បានអត្ថប្រយោជន៍ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយនាឱកាសនោះលោក ប៉ែន នរៈវុធ អគ្គនាយករង​ ប.ស.ស. បានលើកឡើងថា ការ​អនុវត្ត​របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយសម្រួលដល់មន្ត្រីសាធារណៈព្រមទាំងប្តី ឬប្រពន្ធ និងកូននៅក្នុងបន្ទុកដែលជាផ្នែកមួយជួយគ្រប់គ្រងការចំណាយទៅលើការទទួលសេវាផ្នែកថែទាំសុខភាពពេលមានបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗក្នុងគោលដៅរក្សាស្ថិរភាពប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។

លោកអគ្គនាយករង បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីរាជការដែលមានអ្នកក្នុងបន្ទុករួមមាន ប្តី ឬប្រពន្ធ និងកូន
ដែលបានចុះឈ្មោះចូលជាសមាជិក ប.ស.ស.នឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរួមមានសេវាពិនិត្យ ពិគ្រោះយោបល់ និងការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។

ក្នុងឱកាសនោះដែរ លោកស្រី កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ត្រូវចូលរួម និងផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារ ដែលស្ថិតក្នុងបន្ទុករបស់ខ្លួនទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមតាមរយៈ ប.ស.ស.៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ប.ស.ស ផ្សព្វផ្សាយរបបភាគទានដោយស្ម័គ្រចិត្តអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈដល់មន្ត្រីក្រសួងយុត្តិធម៌

KPT+២ នាទី មុន

ស្ដេចចិន ប្រើវិធីចម្លែករក្សាកម្ដៅពេលរងា ដែលធ្វើឲ្យអ្នកបម្រើក្នុងវាំងវេទនា និងឈឺចាប់ខ្លាំង

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

រោងចក្រ​ជាច្រើន​នៅ​វៀតណាម ចាប់ផ្ដើម​កាត់បន្ថយ​ម៉ោងការងារ ដើម្បី​សុខុមាលភាព​កម្មករ

ជីវិតកម្សាន្ដ១០ នាទី មុន

អ្នកនាង ខាត់ សុឃីម ឆ្ងល់ថាហេតុអ្វីរដូវបុណ្យភ្ជុំមានអ្នកលេងផាវ និងស្នើឲ្យមានការទប់ស្កាត់

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម