ព័ត៌មានជាតិ
ប.ស.ស តម្រូវឱ្យពេទ្យឯកជនជាដៃគូ ត្រូវប្រញាប់ដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងឡើងវិញ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានតម្រូវឱ្យមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់ប.ស.ស. ត្រូវប្រញាប់ដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងឡើងវិញ។ ក្នុងករណីខកខានក្នុងការដាក់ពាក្យស្នើសុំឡើងវិញតាមការកំណត់ចាត់ទុកថាបានបញ្ចប់កិច្ចព្រមព្រៀងដោយស្វ័យប្រវត្តិ។
លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយដែលទើបទទួលបាននៅថ្ងៃទី ១០ កក្កដា នេះ បានណែនាំដល់ លោក លោកស្រី ជានាយក នាយិកា ប្រធាន មូលដ្ឋាន សុខាភិបាលឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គមរួចហើយ ត្រូវដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងឡើងវិញ តាមទីតាំងភូមិសាស្ត្រ និងកាលបរិច្ឆេទដូចខាងក្រោម។ ចំពោះមូលដ្ឋានសុខាភិបាលឯកជន ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវដាក់ ពាក្យស្នើសុំចាប់ពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤។
ចំណែកមូលដ្ឋានសុខាភិបាលឯកជន ដែលមានទីតាំងស្ថិតនៅក្រៅពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវដាក់ពាក្យស្នើសុំចាប់ពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤។
រីឯមូលដ្ឋានសុខាភិបាលឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. តាមយន្តការដែលមានការឯកភាព ពីនិយ័តករសន្តិសុខសង្គមរួចហើយ មិនតម្រូវឱ្យមានការដាក់ពាក្យស្នើសុំឡើងវិញទៀតនោះទេ ដោយការកំណត់ កាលបរិច្ឆេទចុះកិច្ចព្រមព្រៀង គឺយកកាលបរិច្ឆេទដែលបានចុះហត្ថលេខារវាងភាគីមូលដ្ឋានសុខាភិបាលឯកជន និង ប.ស.ស. សម្រាប់កំណត់សុពលភាពរយៈពេល ៣ ឆ្នាំ នៃកិច្ចព្រមព្រៀង។
បើតាមលោក ម៉េង ហុង ករណីមូលដ្ឋានសុខាភិបាលឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. រួចហើយ ដូចមាននូវក្នុងចំណុច ១ និងចំណុច ២ ខាងលើ ខកខានក្នុងការដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងឡើងវិញតាមកាលបរិច្ឆេទខាងលើ ចាត់ទុកថាបានបញ្ចប់កិច្ចព្រមព្រៀងដោយស្វ័យប្រវត្តិ។
គិតត្រឹមឆ្នាំ ២០២៣ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១ ៥៣០ មូលដ្ឋានសុខាភិបាល នៅទូទាំងប្រទេស ដែលក្នុងនោះ មូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) មានចំនួន ១ ៣៩៥ និងមូលដ្ឋានសុខាភិបាលឯកជន (មន្ទីរពេទ្យឯកជន) មានចំនួន ១៣៥៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ