ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតបារាំង សន្យាជំរុញនាំវិនិយោគិនបារាំងមកកម្ពុជាឱ្យបានកាន់តែច្រើន
នៅកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលរៀបចំឡើងក្នុងវិមានរាជរដ្ឋាភិបាលនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី០៩ ខែកក្កដា ម្សិលមិញនេះ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្តេជ្ញាជំរុញនិងពង្រីកការវិនិយោគដោយផ្ទាល់ពីបារាំងនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ចំពោះមុខ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក៏ដូចជារដ្ឋមន្រ្តីក្រសួងកសិកម្ម, រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានសមាគមឧកញ៉ាកម្ពុជា និងធុរជនកម្ពុជា-បារាំងជាច្រើនរូប លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានលើកឡើងថា បើទោះបីជាស្ថានភាពវិនិយោគផ្ទាល់ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយ ប៉ុន្តែក្នុងនាមលោកផ្ទាល់ នឹងព្យាយាមបន្ថែមទៀតជំរុញការពង្រីកការវិនិយោគដោយផ្ទាល់ពីបារាំងនៅកម្ពុជាឱ្យបានច្រើន។
ក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈវេទិកាធុរកិច្ចនេះ នឹងរុញកំណើនវិនិយោគិនបារាំងនៅកម្ពុជាកើនឡើងមួយកម្រិតថែមទៀត។
នៅមុនបំណាច់ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី បានប្រកាសថាក៏នឹងធ្វើដំណើរទៅប្រទេសបារាំងដើម្បីគោះទ្វារទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ