Connect with us

ព័ត៌មានជាតិ

កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ

បានផុស

នៅ

ជារឿងគួរឱ្យស្ងើចសរសើរណាស់ កុមារី៥នាក់ មានអាយុត្រឹមតែ១២ឆ្នាំ មកពីអនុវិទ្យាល័យ ហ៊ុនសែនរលួស នៅក្នុងខេត្តសៀមរាប បានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាប។ នេះបើតាមប្រភពពីការផ្សព្វផ្សាយរបស់អង្គការយូនីសេហ្វ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានឱ្យដឹងថា កុមារីទាំង៥ បានហៅខ្លួនឯងថា Fantastic 5 ដោយបង្កើតកម្មវិធីទូរសព្ទមួយ ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលជាខេត្តរបស់ពួកគេរស់នៅ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីប្រកបដោយភាពច្នៃប្រឌិតនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីខេត្តសៀមរាបតាមអនឡាញ និងបង្ហាញពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន។ បន្ថែមពីនេះ Fantastic 5 កំពុងជំរុញឱ្យអ្នកដឹកនាំចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការប្រែប្រួលអាកាសធាតុ និងផ្តល់ឱកាសដល់យុវជនកាន់តែច្រើនក្នុងការស្វែងរកដំណោះស្រាយផងដែរ។

ក្នុងវីដេអូខ្លីមានរយៈពេល ១នាទី ៣៦វិនាទី របស់អង្គការយូនីសេហ្វ កុមារី រាជនី (Reachny) បាននិយាយថា ក្រុមរបស់ពួកគេ គឺបានបង្កើត App មួយក្នុងទូរសព្ទដៃ ដោយបានដាក់បញ្ចូលពាក្យស្លោកខ្លីៗជាច្រើនដែលអប់រំប្រជាពលរដ្ឋមួយចំនួនកុំឱ្យប្រើប្រាស់ប្លាស្ទិកច្រើនពេក និងកុំកាប់បំផ្លាញព្រៃឈើ។ បន្ថែមពីនេះ កុមារីរូបនេះលើកឡើងថា ទន្ទឹមនឹងការបង្កើតកម្មវិធីនេះ គឺពួកគេមានការខ្វះខាតនូវអ៊ីនធឺណេត (Wi-Fi) នៅសាលារៀន ខ្វះទូរសព្ទ និងកុំព្យូទ័រ ដើម្បីមើលថា តើកម្មវិធីដែលពួកគេដំឡើងលើទូរសព្ទដំណើរការស្រួល ឬ នៅ។

ក្រុម Fantastic 5 ក៏បានសំណូមពរទៅកាន់ថ្នាក់ដឹកនាំ ឱ្យមានការលើកទឹកចិត្ត និងគាំទ្រដល់យុវជន ព្រមទាំងប្រកាសទៅកាន់ពិភពលោកកុំប្រើប្រាស់ប្លាស្ទិក ផ្សព្វផ្សាយពីផលប៉ះពាល់ និងការទុកដាក់ប្លាស្ទិក កុំឱ្យប្រជាជនចោលសំរាមផ្តេសផ្តាសបន្តទៀត។

សូមជម្រាបថា បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងតាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមថា គម្រោងដែលក្រុមកុមារីបានបង្កើតនេះ ក៏បានជាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី Technovation Global កម្រិតអន្តរជាតិផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម