Connect with us

ព័ត៌មានជាតិ

ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបំពេញទស្សន​កិច្ចនៅថៃ ដើម្បីពង្រឹងស្ថាប័ននីតិប្បញ្ញត្តិទ្វេភាគី

បានផុស

នៅ

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១-​​១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភាថៃ។

អញ្ជើញអមដំណើរ ប្រធានរដ្ឋសភា រួមមានលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងសមាជិករដ្ឋសភាមួយចំនួនទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរដ្ឋសភា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសថៃខាងមុខនេះ នឹងជំរុញបន្ថែមនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាតរភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
ប្រភពដដែលបញ្ជាក់ថា៖«ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ថៃ មិនត្រឹមតែជួយលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ថែមទាំងចូលរួមចំណែកដល់ការលើកកម្ពស់គ្រប់ទិដ្ឋភាពទាំងអស់ រួមមាន ទំនាក់ទំនងល្អរវាង ប្រជាជននិងប្រជាជន ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម ដែលនឹងនាំមកនូវផលប្រយោជន៍រួម
ព្រមទាំងរួមវិភាគទានដល់ការរក្សាបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពទាំងក្នុងនិងក្រៅតំបន់»។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រី ឃួន សុដារី នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ខ្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និង សម្តេច ព្រះមហាក្សត្រី សុធីតាឡុងកន នៅព្រះបរមរាជវាំង។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏គ្រោងនឹងអញ្ជើញចូលជួបសម្តែងការគួរសម សាស្ត្រាចារ្យ វិសេស ផនភេត វិឈិតឆុនឆៃ ប្រធានព្រឹទ្ធសភា ផងដែរ។
លោកស្រី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាន់មូហាម៉ាត់ណ័រមៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិន ប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែប្រសើរថែមទៀត ក៏ដូចជាបន្តជំរុញបន្ថែមនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិត។
ទន្ទឹមនឹងនេះ សមភាគី រដ្ឋសភាទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភា នៃប្រទេសទាំងពីរកម្ពុជា-ថៃ៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម