ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ណែនាំឱ្យក្រុមហ៊ុនផ្តល់សេវាកម្មអគ្គិសនី យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់ពលរដ្ឋ
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឱ្យអភិបាលខេត្ត បានផ្តល់ការណែនាំចំនួន៥ចំណុចដល់ក្រុមហ៊ុនផ្តល់សេវាកម្មអគ្គិសនី យកចិត្តទុកដាក់ផ្តល់សេវាឱ្យពលរដ្ឋឱ្យបានល្អប្រសើរ។

ការណែនាំនេះធ្វើនៅសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលលោក ម៉ែន អេង តំណាងអភិបាលខេត្ត ចូលរួមក្នុងកិច្ចពិភាក្សា លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមធិបតីភាព លោក តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី គណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា លោកអភិបាលស្រុករមាសហែក លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត តំណាងប្រធានអគ្គិសនីខេត្ត លោក សេង រិទ្ធ តំណាងក្រុមហ៊ុនខ្មែរ យូធីឡីធី លោក យា ណាវិន ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្តិភាពសាធារណៈសាលាខេត្ត ព្រមទាំងអាជីវករជាច្រេីននាក់ទៀត ។

ក្នុងកម្មវិធីនេះ លោក ម៉ែន អេង អភិបាលរងខេត្ត បានលើកឡើងយ៉ាងច្បាស់អំពីការណែនាំស្តីពីការធ្វេីសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុនដូចខាងក្រោម៖
១. ក្រុមហ៊ុនត្រូវណែនាំបុគ្គលិកឱ្យប្រើពាក្យសមរម្យ និងផ្តល់សេវាអគ្គិសនីឱ្យកាន់តែប្រសើរ និងទាន់ពេលវេលាដល់អ្នកប្រើប្រាស់។ ២. ក្រុមហ៊ុនត្រូវកត់ត្រាលេខអំណាននាឡិកាស្ទង់ឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ហើយត្រូវពិនិត្យឱ្យបានត្រឹមត្រូវមុននឹងចេញវិក្កយបត្រ។ ៣.ក្រុមហ៊ុនត្រូវកែតម្រូវវិក្កយបត្រដើម្បីឱ្យមានប្រវត្តិនៃការប្រើប្រាស់សម្រាប់រយៈពេល ១២ខែកន្លងមកក្នុងលំដាប់នៃខែឱ្យបានត្រឹមត្រូវ។ ៤. ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ និងអ្នកប្រើប្រាស់ ក្នុងករណីមានគម្រោងផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្នមានរយៈពេលយូរ។ ៥. ក្រុមហ៊ុនត្រូវកំណត់ និងកែសម្រួលប្រភេទអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។

ជាមួយគ្នានេះ លោក តេង សុខុមាល មានប្រសាសន៍ថា ដេីម្បីដោះស្រាយបញ្ហាទាំងអស់របស់ពលរដ្ឋ សេវាករត្រូវធ្វេីការងារជាមួយរដ្ឋបាលស្រុក ចុះពិនិត្យឱ្យបានល្អិតល្អន់ជូនប្រជាពលរដ្ឋដេីម្បីកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ។ លោកបន្ថែមថា មុនពេលដោះដូរកុងទ័រភ្លេីង ត្រូវធ្វេីការផ្ទៀងផ្ទាត់(តេស្ត)ឱ្យបានហ្មត់ចត់ រវាងកុងទ័រចាស់ និងកុងទ័រថ្មីដេីម្បីទទួលបានភាពប្រាកដប្រជាក្នុងការប្រេីប្រាស់ភ្លេីង៕
ដោយ៖ ភក្ដី



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា