ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ៖ គោលបំណងនៃការបង្កើតសៀវភៅស ព្រោះបារម្ភពីការធ្លាក់ចុះនៃវប្បធម៌ និងសីលធម៌
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការស្តីទីគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបង្កើតសៀវភៅមួយក្បាលមានចំណងជើងថា “សៀវភៅ ស” ដែលគ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកថា គោលបំណងនៃការបង្កើតសៀវភៅនេះឡើង ព្រោះព្រួយបារម្ភពីការធ្លាក់ចុះនៃវប្បធម៌ និងសីលធម៌ថ្លៃថ្នូ។

នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោកប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រូបនេះ បានបញ្ជាក់ថា ដោយសារតែបច្ចុប្បន្នមិនទាន់មានសៀវភៅ មូលដ្ឋានគ្រឹះ ក្រមសីលធម៌វិជ្ជាជីវៈ ទើបលោកសម្រេចចិត្តបង្កើតសៀវភៅនេះឡើង។ លោកបន្ថែមថា ការចំណាយពេលវេលា និងធនធាន ក្នុងការបោះពុម្ពសៀវភៅនេះ ក្នុងគោលបំណងតែមួយគត់ គឺដោយសារការព្រួយបារម្ភពីការធ្លាក់ចុះនៃវប្បធម៌ និងសីលធម៌ធម៌ថ្លៃថ្នូរ ព្រោះនៅក្នុងបរិបទបច្ចេកវិទ្យានេះ បានធ្វើឱ្យមនុស្សមួយចំនួនលេងខ្មាស់ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីតែចង់បានប្រយោជន៍ផ្ទាល់ខ្លួន ដែលនេះជាការព្រួយបារម្ភដ៏ធំមួយម្រាប់លោក។
លោក ហ៊ុយ វណ្ណៈ លើកទឹកឱ្យមនុស្សគ្រប់រូបអានសៀវភៅ ស ឱ្យបានច្រើន ដើម្បីទទួលបានចំណេះ ព្រោះនៅក្នុងសៀវនេះ មានការណែនាំជាបទពិសោធ ជាមេរៀន ជាច្បាប់ (ច្បាប់ជាតិ និងអន្តរជាតិ) រួមទាំងច្បាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងមានគោលការណ៍ជាសកល។ ការអានសៀវភៅនេះ អាចជួយឱ្យលោកអ្នកដឹងអំពីកិច្ចការព័ត៌មាន អាចប្រើប្រាស់បណ្តាញសង្គមបានល្អ និងសុវត្ថិភាព ហើយក្នុងនោះក៏មានបញ្ចូលនូវការអប់រំទូលមានរបស់ព្រះពុទ្ធសាសនាផងដែរ។

លោកថា សៀវភៅ ស នេះ មិនមែនផ្តោតតែលើអ្នកសារព័ត៌មាននោះទេ គឺគិតទៅលើទិដ្ឋភាពព័ត៌មានទាំងមូល ដូចជាអ្នកផលិតមាតិកា អ្នកប្រើប្រស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត។ ជាពិសេស ក្រុមMMO និងអ្នកផលិតមាតិការ ត្រូវការសីលធម៌ និងជំនាញ ព្រោះមុននឹងធ្វើការផ្សព្វផ្សាយអ្វីមួយត្រូយល់ដឹងពីតម្លៃរបស់សង្គម និងគោរពសិទ្ធិមនុស្ស៕
អត្ថបទ៖ គេន ម៉ាលិះ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ