ព័ត៌មានជាតិ
ខែមិថុនា៖ ឧកញ៉ា ជាសមាជិកសមាគមឧកញ៉ា៨រូប ត្រូវដំឡើងងារជា អ្នកឧកញ៉ា
ក្នុងខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា ដែលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ចំនួន៨រូប ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងគោរមងារជា អ្នកឧកញ៉ា ។ នេះបើតាមការផ្សព្វផ្សាយនៅលើឆាណែលតេឡេក្រាមរបស់សមាគមឧកញ៉ា កម្ពុជា។

ឧកញ៉ាទាំង៨ រូប ដែលត្រូវដំឡើងគោរមងាររួមមាន ទី១/ ឧកញ៉ា ភី ម៉ានេ សមាជិក នៃសមាគមឧកញ៉ា ត្រូវបានដំឡើងគោរមងារពី ឧកញ៉ា ទៅជា អ្នកឧកញ៉ា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

ទី២/ ឧកញ៉ា អុឹងស៊ីតាត វីរៈ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ទី៣/ ឧកញ៉ា សុខ សំណាង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ទី៤/ ឧកញ៉ា ឈួន ហាវ៉ុន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ទី៥/ ឧកញ៉ា ប៊ុន ណារី សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ដដែល។

ទី៦/ ឧកញ៉ា ឌុក ទីប៉ាណា សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃទី២៤ខែមិថុនា។

ទី៧ ឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

និងទី៨/ ឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

តាមព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា គឺនៅកម្ពុជាគោរមងារឧកញ៉ាចែកចេញជាបីលំដាប់ថ្នាក់ដូចជា ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា(លំដាប់ថ្នាក់ខ្ពស់បំផុត)។
គោរមងារឧកញ៉ាទាំង៣ លំដាប់ថ្នាក់ ត្រូវផ្តល់ជូនរូបវន្ត បុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗនោះក្នុងការចូលរួមអភិវឌ្ឍនិង កសាងជាតិ។ គុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិមានជាអាទិ៍ ការផ្តល់អំណោយជាថវិកា ការចូលរួម បរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះ មានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈជាដើម របកគំហើញ នូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។ ទំហំទឹកប្រាក់នៃអំណោយជាថវិកា តម្លៃសរុបនៃការផ្តល់អំណោយ របកគំហើញនូវបច្ចេកវិទ្យាថ្មីៗ ណាមួយ ឬស្នាដៃពិសេសដែលត្រូវផ្តល់ជូនគោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់ដោយ អនុក្រឹត្យ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ