ព័ត៌មានជាតិ
ឱកាសក្លាយជាបេក្ខជនជជែកដេញដោលនៃទស្សនៈយុវជន ក្រោមមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»
RULErs និង NGO-CEDAW បានសហការគ្នា រៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន – Youth’s Perspectives» ជាលើកទី៤ និងកំពុងជ្រើសរើសបេក្ខជនជជែកដេញដោលជុំវិញនឹងប្រធានបទ ពាក់ព័ន្ធនឹងសមភាពយេនឌ័រ។

បើតាមក្រុមការងាររៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» បានឱ្យដឹងថា នេះជាឆ្នាំទី៤ហើយ ដែល NGO-CEDAW និង RULErs បានសហការរៀបចំកម្មវិធីជជែកដេញដោល ដើម្បីផ្តល់ឱកាសដល់យុវជនលើកជាគំនិត និងជជែកវែកញែកនៅជុំវិញប្រធានបទស្ត្រី និងយេនឌ័រ។ ចំណែកឯមូលបទនៃរដូវកាលទី៤ ក្នុងឆ្នាំ២០២៤នេះ គឺនឹងលើកឡើងពីមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» ។

ប្រសិនបើអ្នកជាយុវជន ដែលមានបំណងចង់ចូលរួមកម្មវិធីជជែកដេញដោល សូមរួសរាន់ដាក់ពាក្យ ដើម្បីមានឱកាសអាចទទួលបានបទពិសោធន៍ បង្កើនភាពក្លាហាន និងចំណេះដឹងថ្មីៗពាក់ព័ន្ធទៅនឹងស្ត្រី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១ ព្រមទាំងបានស្គាល់មនុស្សថ្មីៗផងដែរ។
ដើម្បីក្លាយជាម្ចាស់ជ័យលាភីនៃការជជែកដេញដោល បេក្ខជនត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួនដូចជា វគ្គដាក់ពាក្យ វគ្គជម្រុះលទ្ធផលទៅវគ្គសម្ភាសដើម្បីត្រូវបានបង្វឹកពីរបៀបក្នុងការជជែកដេញដោល បូកផ្សំជាមួយនឹងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងមូលបទ។ ក្រោយការបង្វឹក និងបណ្តុះបណ្តាលរួច យុវជននឹងត្រូវបានចាប់ក្រុមចេញជា៤ក្រុមដែលមួយក្រុមមានសមាជិកចំនួន ៤រូប ដើម្បីប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានការជម្រុះពីរក្រុម ដែលអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងការស្វែងរកម្ចាស់ជ័យលាភីលេខ១។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://bit.ly/3Wepc9t ឱ្យបានមុនថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១:៥៩យប់។ ក្នុងករណីមានចម្ងល់ អាចទាក់ទងមកកាន់ក្រុមការងារតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ NGO-CEDAW និង ទស្សនៈយុវជន – Youth’s Perspectives។

គួរបញ្ជាក់ផងដែរថា កម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» ត្រូវបានសហការរៀបចំរវាង RULErs និង NGO-CEDAW តាំងពីឆ្នាំ២០២១មកម្ល៉េះ ក្រោយពេលដែល RULErs បានលេចចេញជារូបរាងឡើងដោយអតីតនិស្សិតចំនួន៥រូបផ្តួចផ្តើម៕

(រូបភាពពី៖ RULErs)

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក