ព័ត៌មានជាតិ
ឆមាសទី១ ឆ្នាំ២០២៤ វិស័យសំណង់នៅខេត្តកំពតមាន៧៦គម្រោង ចំណាយទុនវិនិយោគប្រមាណជាង៧លានដុល្លារ
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពត បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ វិស័យសំណង់ក្នុងខេត្តកំពតមាន ៧៦គម្រោង ដែលមានផ្ទៃក្រឡាសរុបស្មើនឹង ២១ ៧៩៨ ម៉ែត្រការ៉េ គិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹង ៧ ៣២០ ៦០០ ដុល្លារ។ បើតាមការបញ្ជាក់របស់វិស្វករថា វិស័យសំណង់ខេត្តកំពតនៅមានសកម្មភាពទៅមុខជាលំដាប់ ពិសេសគម្រោងធំៗ។

លោក សុីម សុខជា ជាអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង និងសូរិយោដីខេត្តកំំពត បានប្រាប់ឲ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានចង្អុលបង្ហាញ វិស័យសំណង់នៅតែមានដំណើរការល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអាជ្ញាធរខេត្តយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភណ្ឌភាពក្រុង ដើម្បីទាក់ទាញទេសចរ និងអ្នកវិនយោគឲ្យចូលមកច្រើនធ្វើឲ្យវិស័យសំណង់ នៅតែមានសកម្មភាព និងស្ថានភាពល្អ។
អនុប្រធានមន្ទីររៀបចំដែនដី បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្នុងចំណោមគម្រោងទាំង៧៦នោះ មាន៦៩គម្រោងមានលិខិតអនុញ្ញាតមានផ្ទៃក្រឡាសរុបស្មើនឹង២០ ៧៤៤ ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹង ៦ ៩៥២ ០៥០ ដុល្លារ, ចំណែកសំណង់គ្មានលិខិតអនុញ្ញាតសាងសាង់សរុប ៧គម្រោង ផ្ទៃក្រឡាសរុបស្មើនឹង ១០៥៣ ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹង ៣៦៨ ៥៥០ ដុល្លារ ។

ពាក់ព័ន្ធនឹងវិស័យសំណង់ លោក យ៉ុន ឡុច វិស្វករប្រចាំការដ្ឋានសំណង់មួយកន្លែង ក្នុងក្រុងកំពត បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នវិស័យសំណង់មិនសូវមានសន្ទុះខ្លាំងដូចមុនទេ ប៉ុន្តែនៅខេត្តកំពតសកម្មភាពសំណង់នៅតែមាន ពិសេសគម្រោងធំៗ។ ហើយការដ្ឋានសំណង់និមួយៗ ត្រូវមានការត្រួតពិនិត្យ និងគោរពតាមបទដ្ឋានគតិយុត្តិ និងច្បាប់សំណង់ឱ្យបានត្រឹមត្រូវ។

ទោះជាយ៉ាងណាក៏ដោយលោក សុីម សុខជា ជាអនុប្រធានមន្ទីរ បានស្នើសុំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរនៅមូលដ្ឋាន ក្រុង ស្រុក ឃុំសង្កាត់ បន្តជួយផ្សព្វផ្សាយដល់ស្ថាប័ននានា និងប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់សំណង់ ឯកសារបទដ្ឋានគតិយុត្តិ និងគោរពតាមនិតិវិធីច្បាប់ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធានាដល់សុវត្ថិភាព គុណភាព និងរក្សាប្រយោជន៍ជូនដល់ម្ចាស់សំណង់នៅតាមមូលដ្ឋានផ្សេងៗផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា