ព័ត៌មានជាតិ
អភិបាលខណ្ឌ សែន សុខ ប្រាប់ស្ថានភាព ផ្សារម៉ាក្រូ បន្ទាប់ពីរកឃើញអ្នកជំងឺកូវីដ-១៩
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានក្រុមការងារទប់ស្កាត់ជំងឺកូវីដខណ្ឌ សែន សុខ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះ ថា អាជ្ញាធរបាន និងកំពុងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៅផ្សារម៉ាក្រូ ដោយពុំទាន់មានគោលការណ៍បិទផ្នែកណាមួយ ឬផ្សារទាំងស្រុងទេ។

លោក ម៉ូវ ម៉ានិត មានប្រសាសន៍ថា៖ “អាជ្ញាធរបានបានប្រកាសដើម្បីអញ្ជើញអ្នកដែលធ្លាប់ទៅផ្សារម៉ាក្រូចន្លោះពីម៉ោង៥:៤១នាទីដល់ ម៉ោង៦:៤៨នាទីល្ងាច នៅថ្ងៃទី ២០ កុម្ភ: ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ហើយ ប៉ុន្តែមិនមានគោលការណ៍ ឬការណែនាំឱ្យបិទផ្សារនោះជាបណ្ដោះអាសន្ននោះទេ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ មានប្រសាសន៍បន្តថា៖ “បច្ចុប្បន្នផ្សារម៉ាក្រូមានស្ថានភាពស្ងាត់ច្រើន ព្រោះពេលមុនផ្ទុះការឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ ឃើញមានប្រជាពលរដ្ឋទៅទិញច្រើន ឃើញមានឡានម៉ូតូ ចតច្រើននៅចំណងខាងក្រៅផ្សារ ប៉ិនឥឡូវរាងស្ងាត់។ និយាយទៅរាងស្ងាត់ច្រើន បន្ទាប់ពីផ្ទុះ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” មក គឺមានការថយច្រើនមែនទែន តាមការកត់សម្គាល់ពីអាជ្ញាធរ”។

ប្រធានក្រុមការងារទប់ស្កាត់ជំងឺកូវីដខណ្ឌ សែន សុខ រូបនេះ មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ទាក់ទងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅផ្សារម៉ាក្រូ អាជ្ញាធរបានធ្វើការជារៀងរាល់សប្ដាហ៍ជាមួយផ្សារ ក្នុងការបាញ់ថ្នាំសម្លាប់មេរោគ ហើយនឹងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺផ្សារម៉ាក្រូបានអនុវត្តជាប់លាប់ណាស់។
លោក ម៉ូវ ម៉ានិត មានប្រសាសន៍ថា៖ “ជាការអំពាវនាវផ្ទាល់របស់ខ្ញុំមានតែ២ចំណុចទេ ទី១ពាក់ព័ន្ធផ្ទាល់ជាមួយផ្សារម៉ាក្រូនេះ សូមឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់អញ្ជើញទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដតាមការអំពាវនាវរបស់គណៈកម្មការជាតិ ទី២សូមឱ្យប្រជាពលរដ្ឋជាទូទៅបន្តអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ដើម្បីឱ្យពួកយើងទាំងអស់គ្នាចៀសផុតពីជំងឺកូវីដ១៩”។
យោយតាមគេហទំព័រ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ពីម្សិលមិញ បានប្រកាសពត៌មាន ថា មានបុគ្គល វិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារម៉ាក្រូភ្នំពេញ វេលាម៉ោង៥:៤១នាទីដល់ ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ឆ្នាំ២០២១។
នាយកដ្ឋានបានសូមអញ្ជើញប្រជាពលរដ្ឋដែលមានរោគ សញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃ ទី២០ ខែកុម្ភ: ពេលវេលាខាងលើ សូមអញ្ជើញទៅធ្វើតេស្តនៅទីតាំង ដែលបានកំណត់ ដោយអាជ្ញាធរ សុខាភិបាលរាជនី-ខេត្ត មានស្រាប់។ ជាមួយគ្នានេះ ចំពោះបុគ្គល ដែលមិនមានរោគសញ្ញា នាយកដ្ឋានបានសូមឱ្យនៅតាមដានសុខភាព របស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់។ ក្នុងនោះមានករណីឆ្លងក្នុង “ព្រឹត្តិការណ៍ ២០ កម្ភៈ” ចំនួន២៤នាក់ ដោយនៅរាជធានីភ្នំពេញចំនួន៧នាក់ និងខេត្តព្រះសីហនុចំនួន១៧នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានអត្ថបទពាក់ព័ន្ធ៖
រដ្ឋបាលរាជធានីនឹងឧបត្ថម្ភជូនពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ
ត្រឹម១០ថ្ងៃសោះមានអ្នកឆ្លងកូវីដ-១៩ក្នុង “ព្រឹត្តិការ ២០ កម្ភៈ” កើនឡើងយ៉ាងគំហុកដល់៣៤០នាក់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី