ព័ត៌មានជាតិ
រន្ទះបាញ់២ដង ស្លាប់ស្ដ្រីម្នាក់ និងងាប់គោ៦ក្បាល នៅស្រុករតនមណ្ឌល
រន្ទះបាញ់២ដង បានធ្វើឲ្យស្ដ្រីម្នាក់ស្លាប់ និងសត្វគោចំនួន៦ក្បាលងាប់ កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៤:៤០នាទីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ មានគ្រោះធម្មជាតិ១ បានកើតឡើងដោយអាកាសធាតុអាប់អួបង្កជាផ្លេកបន្ទោរ ទើបបង្កជារន្ទះបាញ់ធ្វើឲ្យមនុស្សម្នាក់និងសត្វគោចំនួន៦ក្បាល បានស្លាប់ខ ណៈដែលរន្ទះបាញ់បានកើតឡើងផ្ទួនៗចំនួន២លើក។
ប្រភពខាងលើបន្តថា លើកទី១ភូមិពេជ្រសង្វាស្លាប់មនុស្សម្នាក់ឈ្មោះ ឃុន សុខុម អាយុ៦៩ឆ្នាំភេទស្រី លើកទី២នៅភូមិអណើកដប់មួយ ងាប់សត្វគោ៦ក្បាល ម្ចាស់ឈ្មោះ ហ៊ឹម ចាន់ថន រស់នូវភូមិបឹងអំពិល ឃុំស្តៅ ខណៈដែលយកគោមកឃ្វាលនៅចំណុចកើតហេតុខាងលើ។ បច្ចុប្បន្នសពជនរងគ្រោះ កំពុងត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកសត្វគោ ត្រូវបានម្ចាស់ធ្វើយកសាច់លក់ ដើម្បីបានកម្រៃមកវិញខ្លះ ដើម្បីសន្សំទិញសត្វគោមកចិញ្ចឹមបន្តទៀត៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន