ព័ត៌មានជាតិ
អាជ្ញាធរ និងមន្ទីរបរិស្ថានខេត្តកោះកុង អំពាវនាវដល់ពលរដ្ឋមកទទួលយកកូនឈើទៅដាំដុះឲ្យបានគ្រប់ៗគ្នា
លោកអភិបាលរងខេត្ត និងមន្ទីរបរិស្ថានខេត្តកោះកុង បានអំពាវនាវដល់ពលរដ្ឋមកទទួលយកកូនឈើទៅដាំដុះឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ លោក អន សុធារិទ្ឋ អភិបាលរងខេត្តកោះកុង បានជូនដំណឹងដល់ស្ថាប័នរដ្ឋ វិស័យឯកជន វត្តអារាម គ្រឹះស្ថានអប់រំសិក្សា សាធារណជន និងអង្គការផ្សេងៗ មកទទួលយកកូនឈើគ្រប់ប្រភេទទៅដាំដុះតាមតម្រូវការ។
លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា តាមគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ត្រូវដាំដុះព្រៃឈើអោយបានយ៉ាងហោចណាស់៦០ភាគរយឡើងវិញ។ ដូច្នេះបន្តបំផុសស្មារតីចូលរួមដាំស្តារព្រៃឈើតាមទីសាធារណៈ និងតំបន់ការពារអភិរក្ស។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ថ្លែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ថា ការចែកកូនឈើគ្រប់ប្រភេទប្រមាណ១៥ម៉ឺនដើមនៅពេលនេះ ធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានទីតាំងនៅមន្ទីរបរិស្ថានខេត្ត ស្នាក់ការឧទ្យានុរក្សបទុមសាគរ និងស្នាក់ការឧទ្យានុរក្សកណ្តាលឫស្សីជ្រុំ(ទីរួមស្រុកថ្មបាំង)។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បន្តថា ព្រះសង្ឃ មន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ សូមអញ្ជើញមកយកកូនឈើទាំងនេះទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរ អង្គភាព ទីកន្លែងសាធារណៈ និងទីតាំងឯកជន នានាដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំដើមឈើឱ្យបានច្រើន ព្រមទាំងបង្កើនគម្របបៃតងនៅខេត្តកោះកុង និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

ក្រសួងបរិស្ថាន បានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើ មុំយុទ្ធសាស្ត្រចំនួន ៣គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈ ភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលនិយមនិងស្រឡាញ់ធនធានធម្មជាតិ៕
អត្តបទ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត