Connect with us

ព័ត៌មានជាតិ

អនុប្រធានរដ្ឋសភាឡាវ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុដើម្បីសិក្សាស្វែងរកឱកាសវិនិយោគ

បានផុស

នៅ

លោក ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងរកឱកាសវិនិយោគ ខណៈខេត្តដែលនៅដែនសមុទ្រមួយនេះត្រូវបានរាជរដ្ឋាភិបាលរហសនាមឲ្យថា «ជាតារារៈនៅទិសនីរតី»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចរបស់ប្រតិភូឡាវ នាពេលនេះ គឺមានការសម្របសម្រួលដោយលោក លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ និងលោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២កក្កដា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចជំនួបជាមួយអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ខាំបៃ ដាំឡាត់ បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ហើយលោករំពឹងថា ទំនាក់ទំនងនៃប្រទេស និងប្រជាជនទាំងពីរនឹងកាន់តែល្អខ្លាំងក្លាបន្ថែមទៀតរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុដែលជាខេត្តដ៏មានសក្តានុពលរបស់កម្ពុជានាពេលនេះតែម្តង។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូឡាវជាច្រើន មកខេត្តព្រះសីហនុនាពេលកន្លងមកផងដែរ ដោយដំណើរទស្សនកិច្ចនេះគឺ ដើម្បីស្វែងយល់អំពីសក្តានុពលខេត្តព្រះសីហនុ និងឱកាសធ្វើការវិនិយោគនៅខេត្តដែលជាប់ដែនសមុទ្រមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម