Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ថ្នាក់ដឹកនាំ​វ័យក្មេង​កម្ពុជា​-​ឡាវ​-​វៀតណាម ជា​មាគ៌ា​ដ៏​រឹងមាំ​បន្ត​ពង្រឹង និង​ពង្រីក​នូវ​ចំណងមិត្តភាព

បានផុស

នៅ

ភ្នំពេញ ៖ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ បាន​ថ្លែង​ថា ថ្នាក់ដឹកនាំ​វ័យក្មេង​កម្ពុជា​-​ឡាវ​-​វៀតណាម ជា​មា​គ៌ា​ដ៏​រឹងមាំ​បន្ត​ពង្រឹង និង​ពង្រីក​នូវ​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គបណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​វ័យក្មេង​កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​វិមាន ៧​មករា នា​រសៀល ថ្ងៃ​ពុធ ៤​កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៤ វិមាន​៧​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​មានប្រសាសន៍​លើក​ឡើង​ថា ឆ្លងកាត់​តាម​វគ្គ​បណ្តុះបណ្តាល​រយៈពេល ១០​ថ្ងៃនេះ សិក្ខាកាម​បាន​យល់ដឹង​កាន់​តែ​ច្បាស់​ថែមទៀត អំពី​លក្ខណៈ​ពិសេស​ជា​ប្រវត្តិសាស្ត្រ​មិន អាច​ខ្វះ​បាន អំពី​ទំនាក់ទំនង​កម្ពុជា​-​ឡាវ​-​វៀតណាម នូវ​ប្រពៃណី សាមគ្គីភាព ភាពជា​អ្នកជិតខាង​ល្អ និង​ការ​ជួយ​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កាលៈទេសៈ ចាប់​តាំង​ពី​បុព្វហេតុ​តស៊ូ​រំដោះជាតិ​ឱ្យ​រួច​ផុតពី​នឹម​អាណានិគមនិយម រហូត​ដណ្តើម​បាន ឯករាជ្យ សេរីភាព និង​កសាង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​សុខសន្តិភាព និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រហូតដល់​បច្ចុប្បន្ន​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ បានក្លាយ​ទៅជា​យន្តការ​សម្រាប់​បន្ត​បង្កើត​អនុស្សាវរីយ៍ និង​កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ​ក្នុង​ស្រទាប់​យុវជន​ជំនាន់​ថ្មី ជាពិសេស ការសម្រេច​ឱ្យបាន នូវ «​ប្រទេស​បី​គោលដៅ​ទេសចរណ៍​រួម​តែមួយ​» ដើម្បី​ការអភិវឌ្ឍ និង​វិបុលភាព​នៃ​ប្រទេស​នីមួយៗ ក្នុង​ស្មារតី​សាមគ្គីភាព ភាពជា​អ្នកជិតខាង​ល្អ បងប្អូន​ល្អ និង​កិច្ចសហប្រតិបត្តិកា​គ្រប់​ជ្រុងជ្រោយ គង់វង្ស រឹងមាំ​យូរអង្វែង​។

ជា​ចុងក្រោយ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ជូនពរ​ឲ្យ​ទំនាក់ទំនង​មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រឹងមាំ យូរអង្វែង​រវាង ប្រ​ទស​ទាំង​៣ វៀតណាម កម្ពុជា ឡាវ ស្រស់បំព្រង និង​រឹងមាំ​ជា​រៀងរហូត​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

រដ្ឋមន្ត្រីអប់រំ៖ ការបង្កើតសាលារៀនបែបស្តង់ដារជប៉ុននៅកម្ពុជានឹងជួយលើកកម្ពស់គុណភាពអប់រំកាន់តែប្រសើរ

ព័ត៌មានជាតិ១៨ នាទី មុន

ផ្សិតព្រៃ ៤ប្រភទ ហុចប្រយោជន៍ធំដល់ប្រជាសហគមន៍ ព្រោះមានតម្លៃខ្ពស់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ថ្នាក់ដឹកនាំ​វ័យក្មេង​កម្ពុជា​-​ឡាវ​-​វៀតណាម ជា​មាគ៌ា​ដ៏​រឹងមាំ​បន្ត​ពង្រឹង និង​ពង្រីក​នូវ​ចំណងមិត្តភាព

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេច​តេ​ជោ​ហ៊ុន សែន បង្ហាញ​សៀវភៅ​មួយ​ច្បាប់​ក្រោម​ចំណងជើង​ថា “​ពុក​ធ្វើ​បាន​ហើយ​”

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់​១៦​គ្រួសារ ទទួល​បាន​អំណោយ​មនុស្សធម៌ ពី​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទ​ក្រហមកម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចធិបតី ផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនលោកតា គង់ ណៃ ដើម្បីបន្តវេនសិល្បៈចាប៉ី តាមឳពុក

សន្តិសុខសង្គម២០ ម៉ោង មុន

សាច់មាន់បង្កកខូចគុណភាពជាង១​ម៉ឺន៧ពាន់គីឡូក្រាមត្រូវបានបង្ក្រាប ខណៈឈ្មួញនាំចូលតាមទូកនៅច្រករបៀងបាក់ដៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មង្គលការកូនប្រុសពៅសេដ្ឋីឥណ្ឌា ​ក្លាយជាភាពក្ដៅក្រហាយពីប្រជាជន ដោយសារបិទផ្លូវច្រើនថ្ងៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជាកំពុងជួយសម្រួលពន្លឿនទិដ្ឋាការ​សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ​

Sokha Hotels

ព័ត៌មានពេញនិយម