ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ការបង្កើតសាលារៀនបែបស្តង់ដារជប៉ុននៅកម្ពុជានឹងជួយលើកកម្ពស់គុណភាពអប់រំកាន់តែប្រសើរ
លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ការបង្កើតសាលារៀនតាមបែបស្តង់ដារជប៉ុននៅកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងកម្មវិធី “សម្ពោធសាលាអន្តរជាតិជប៉ុនភ្នំពេញ”កាលពីថ្ងៃទី១១កក្កដា លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ជឿជាក់ថា សាលាអន្តរជាតិជប៉ុនភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលមួយនៃឧត្តមភាព និងការប្រកួតប្រជែងក្នុងការអប់រំកុមារតូចនៅភ្នំពេញដោយសារសាលាប្រើប្រាស់វិធីសាស្រ្ត “ការរៀនតាមរយៈការលេង” និង “គោលវិធីសិស្សមជ្ឈមណ្ឌល” ខណៈដែលសាលាបានសហការជាមួយ Wonderlabsសាលា Mammy’s Family ក្រុមហ៊ុន Daiichi-Life និង Panasonic Cambodia ជាការរួមគ្នាដ៏អស្ចារ្យ។
លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា ជប៉ុនបាននិងកំពុងជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា។ កម្មវិធីសិក្សាថ្នាក់ជាតិ
កម្ពុជាគឺបានផ្អែកលើកម្មវិធីសិក្សាជាតិរបស់ប្រទេសជប៉ុន។ ក្រសួងអប់រំនឹងធ្វើការបន្ថែមទៀតជាមួយសាលាអន្ដជាតិជប៉ុនភ្នំពេញក្នុងរូបភាពជាសាលាគំរូអនុវត្តកម្មវិធីសិក្សារបស់ប្រទេសជប៉ុន និងផ្សព្វផ្សាយកម្មវិធីសិក្សាថ្នាក់ជាតិរបស់ជប៉ុននៅទូទាំងប្រទេសកម្ពុជា។ ក្រសួងអប់រំមានផែនការបើកគ្រឹះស្ថានបណ្តុះបណ្តាលគ្រូមតេយ្យសិក្សាថ្មីមួយនៅក្នុងឆ្នាំនេះដើម្បីបណ្ដុះបណ្តាលគ្រូមត្តេយ្យប្រកបដោយជំនាញវិជ្ជាជីវៈហើយសាលាអន្ដជាតិជប៉ុនភ្នំពេញនឹងក្លាយជាទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់គរុសិស្សផងដែរ។

លោក Kazumasa Sanui ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំនៅកម្ពុជាសង្ឃឹមថា
សកម្មភាពរបស់សាលាអន្ដជាតិជប៉ុនភ្នំពេញក៏នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ហើយយើងចង់ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សដើម្បីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។

លោក Atushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាសង្ឃឹមថា សាលាអន្តរជាតិជប៉ុនភ្នំពេញ នឹងក្លាយជាស្ពានតភ្ជាប់រវាងកម្ពុជា និងជប៉ុនដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការអនុវត្តវិធីអប់រំរបស់ជប៉ុន»។
គួរបញ្ជាក់ថា សាលាមត្ដេយ្យអន្ដរជាតិ (JISPP)ជាសាលាអន្តរជាតិដំបូងគេដែលអនុវត្តស្តង់ដារកម្មវិធីសិក្សាថ្នាក់ជាតិរបស់ប្រទេសជប៉ុនជាភាសាអង់គ្លេសនៅកម្ពុជា។សាលាក៏អនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពក្នុងប្រទេសជប៉ុនផងដែរ។JISPPបានបើកសាលាមត្តេយ្យដំបូងសម្រាប់កុមារអាយុ២-៦ ឆ្នាំ៕
អត្ថបទ៖ សំអឿន





-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត