Connect with us

ព័ត៌មានជាតិ

លោក លេង ផាលី៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី រួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ

បានផុស

នៅ


លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាពជូនប្រជាពលរដ្ឋកម្ពុជាក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការចុះជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មីប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកាលពីរសៀលថ្ងៃទី១១កក្កដា លោក លេង ផាលី បានបន្តថា គោលបំណងធំនៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី នេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាភាព និងសុខភាពជូនប្រជាពលរដ្ឋកម្ពុជាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការចុះជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកបានបន្តទៀតថា «សុខភាពមានសារសំខាន់ណាស់បើប្រជាពលរដ្ឋមានសុខភាពល្អអាចប្រកបការងារបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររីកចំរើនប្រទេសជាតិក៏មានការរីកចំរើនទៅតាមហ្នឹងដែរ តែបើប្រជាពលរដ្ឋមិនមានសុខភាពល្អទេ ក៏មិនអាចធ្វើអ្វីបានដែរ»។

លោកបានបន្ថែមថា​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី នេះគឺជាការងារស្ម័គ្រចិត្ត និងធ្វើការដោយឆន្ទះដែលមានការចូលរួមពីស្ថាប័ននានាដូចជាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)ហើយតាមរយៈការងារស្ម័គ្រចិត្តនេះក្មួយៗដែលចូលរួមនឹងទទួលបាននូវការអភិវឌ្ឍន៍ស្មារតី ចំណេះ ជំនាញ និងកិត្តិយសពិសេសបានធ្វើអំពើល្អនៅក្នុងសង្គមជាតិ។

លោក លេង ផាលី បានណែនាំដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំនៅសាលាពេទ្យទាំងអស់ត្រូវបន្តខិតខំសាមគ្គីគ្នាក្នុងការចុះជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពប្រជាជនផង និងកាត់បន្ថយភាពក្រីក្រផង។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាលបានមានប្រសាសន៍ថា កាយវិការមនុស្សធម៌ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មិនដែលទុកប្រជាពលរដ្ឋឲ្យហែលឆ្លងការលំបាកបានក្លាយថ្នាលគំរូបណ្តុះស្មារតីមនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈសម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលនឹងក្លាយជាអ្នកផ្តល់សេវាក្នុងវិស័យសុខាភិបាលនាពេលអនាគត។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាលពង្រឹងលើការបណ្តុះបណ្តាល ដោយបញ្ជ្រាបការបណ្តុះស្មារតី មនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈ
នេះផងដែរ។

គួរបញ្ជាក់ថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តែងផ្តល់ឱកាសដល់មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាលបានចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជនដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។

តាមរយៈការផ្តល់ឱកាសដ៏ថ្លៃថ្លានេះ មន្ត្រី បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,៣៤៨ នាក់បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី និងបានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃបានចំនួន១៤ លើកដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន១០៨៦១៧ នាក់ គិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​អ្នក​មានសមានចិត្ត​​នឹង​លោក Yoon ចេញតវ៉ា និង​ហាក់​ជូនដំណើរ​ ​​ក្រោមដំណក់​ទឹកភ្លៀង​

ព័ត៌មានជាតិ១៨ នាទីutes មុន

ស្វែង​យល់​ពី​លក្ខណៈ​ភូមិសាស្ត្រ​ តំបន់​ឆ្នេរសមុទ្រ​​​ប្រទេស​​កម្ពុជា

ក្រុងសៀមរាប
ព័ត៌មានជាតិ៤២ នាទីutes មុន

ការរៀបចំតុបតែងកែលម្អសោភ័ណភាព និងកន្លែងកម្សាន្តទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាប សម្រេចបានជាង៨០%

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មានការ​ប្រឆាំង​ មីន​ អ៊ុងឡាំង ដែលចូលរួម​កិច្ច​ប្រជុំ​ថ្នាក់តំបន់​លើ​កដំបូង​នៅ​បាងកក​

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក សុខ សប្បាយណា៖ អង្គសង្ក្រាន្ត ផ្ដល់ឱកាសឱ្យយុវជនខ្មែរមកពីគ្រប់ទិសទី បានលើកស្ទួយវប្បធម៌ អរិយធម៌រួមគ្នា

Sokha Hotels

ព័ត៌មានពេញនិយម