Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំអភិបាលខេត្តត្បូងឃ្មុំថ្មីឱ្យទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពតាមព្រំដែន

បានផុស

នៅ

នៅក្នុងពិធីប្រកាសលោក ប៉ែន កុសល្យ ចូលកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំថ្មី នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យអភិបាលខេត្តត្បូងឃ្មុំថ្មីរូបនេះ ត្រូវទប់ស្កាត់ឱ្យបានការនាំចូលទំនិញខូចគុណភាពពីខាងក្រៅ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីសាលាខេត្តត្បូងឃ្មុំ ដែលជាខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់អភិបាលខេត្តថ្មី លោក ប៉ែន កុសល្យ ឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសការធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាននូវការនាំចូលទំនិញគ្មានគុណភាព ដើម្បីការពារសុខុមាលភាពប្រជាជន។ ព្រមជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានទទូចឱ្យអភិបាលខេត្តថ្មី ខិតខំប្រើប្រាស់ឱ្យបានគ្រប់វិធីសាស្ត្រ ដើម្បីកៀរគរគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ដែលរាជរដ្ឋាភិបានប្រគល់សិទ្ធិសម្រេច និងខិតខំរៀបចំកែច្នៃ បង្កើតកញ្ចប់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញទេចរណ៍កក្នុងស្រុក ខណៈរដ្ឋបាលខេត្តក៏ត្រូវធ្វើជាគម្រូក្នុងការសាបព្រោះវប្បធម៌ស្អាតស្អំ តម្លាភាព និងគុណភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំ សង្កាត់ ដូចជាការស្ថាបនាផ្លូវ ជាដើម។

គួរជម្រាបថា តាមរយៈព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងលោក ប៉ែន កុសល្យ ពីអភិបាលខេត្តឧត្តរមានជ័យ មកកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ ខណៈលោក ជាម ច័ន្ទសោភ័ណ ត្រូវផ្ទេរភារកិច្ច ទៅជាអភិបាលខេត្តកំពង់ស្ពឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម